គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបេីកឆ្លងផ្លូវមិនបានមេីល​ស្របពេលក៏មានរថភ្លេីងបេីកមកដល់បានបុកពេញទំហឹងបណ្តាលអោយរថយន្តធ្លាក់ផ្លូវរងកាខូចខាតសំណាងមិនមានរងរបួស

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបេីកឆ្លងផ្លូវមិនបានមេីល​ស្របពេលក៏មានរថភ្លេីងបេីកមកដល់បានបុកពេញទំហឹងបណ្តាលអោយរថយន្តធ្លាក់ផ្លូវរងកាខូចខាតសំណាងមិនមានរងរបួស

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះសីហនុ: នៅថ្ងៃទី​០១ខែកុម្ភៈឆ្នាំ​២០២០វេលាម៉ោង​៧និង១៥នាទីព្រឹកនៅលើផ្លូវជាតិ៣(ចំណុចផ្លូវរថភ្លើងឆ្លងកាត់)ស្ថិតក្នុងភូមិកំពង់ចិនឃុំទឹកថ្លាស្រុកព្រៃនប់ខេត្តព្រះសីហនុមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង​រថយន្ត១គ្រឿងម៉ាកHYUNDAI ពណ៌សពាក់ស្លាកលេខភ្នំពេញ3D-5097 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណលុះមកដល់ចំណុចខាងលើបានបើកឆ្លងផ្លូវពីលិចទៅកើតស្របពេលមានរថភ្លើង១ខ្សែដែលមានទិសដៅពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុមកដល់បានបុករថយន្តនេះបន្ទាប់​មករថភ្លើងបានបន្តដំណើរទៅមុខទៀត។

គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យមនុស្សរងគ្រោះថ្នាក់ទេហើយរថយន្តខូចខាតផ្នែកមុខបានយកមករក្សាទុក​នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។

Sponsor

ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ៕