សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

នៅព្រឹកថ្ងៃចន្ទ១០កើតខែមាឃឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង០៣ខែកុម្ភៈឆ្នាំ២០២០នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០នៃអង្គការសហព័ន្ធសន្តិភាពសកល(UPF)ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ​មនុស្សដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ដល់ថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២០។

ក្នុងកិច្ចប្រជុំនេះសម្តេចតេជោនាយករដ្ឋមន្ត្រីនឹងត្រូវជួបជាមួយលោក មូន ចេអ៉ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូងដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិនិងជួបជាមួយនឹងថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនទៀត។

Sponsor

សម្តេចតេជោក៏នឹងអញ្ជើញចូលរួមពិធីពិសារអាហារថ្ងៃត្រង់រៀបចំដោយលោក ជុង សៃឃ្យូន (Chung Sye-kyun) នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងផងដែរ។

ក្នុងកិច្ចប្រជុំកំពូលពិភពលោកនេះសម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះលើមូលបទរបស់កិច្ចប្រជុំកំពូលស្តីពី សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្សរួមជាមួយនឹងឥស្សរជនបរទេសមួយចំនួនទៀតដែលចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២០នៃអង្គការសហព័ន្ធសន្តិភាព​សកល៕