នគបាលការពារព្រំដែនគោកលេខ៧០២ចេញល្បាតតាមបន្ទាត់ព្រំដែនប្រទះឃើញទាហានថៃបានលួចដាក់បន្លាលួស​នៅលើទឹកដីខ្មែរក្រោយពីជួបគ្នាបានបញ្ជាឲ្យរើចេញវិញ

នគបាលការពារព្រំដែនគោកលេខ៧០២ចេញល្បាតតាមបន្ទាត់ព្រំដែនប្រទះឃើញទាហានថៃបានលួចដាក់បន្លាលួស​នៅលើទឹកដីខ្មែរក្រោយពីជួបគ្នាបានបញ្ជាឲ្យរើចេញវិញ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ឧត្ដរមានជ័យ:​ កម្លាំងប៉ុស្តិ៍នគរបាលថ្មដូនចំណុះឲ្យប៉ុស្ដិ៍នគរបាលវរៈការពារព្រំដែនគោកលេខ៧០២មានគ្នាចំនួន០៤​នាក់ដោយដឹកនាំដោយលោកអនុសេនីយ៍ឯក ប៉ោង គាំ នាយប៉ុស្តិ៍ស្ដីទីបានចេញល្បាតទៅត្រួតពិនិត្យកន្លែងដែលទាហានថៃដាក់លួសបន្លាចាស់នៅចំណុច​UA(208​73.8​7270) កាលពីវេលាម៉ោង០៧និង០០នាទីថ្ងៃទី១ខែគុម្ភ: ឆ្នាំ២០២០ក្នុងភូមិសាស្រ្តប៉ុស្តិ៍ថ្មដូនឃុំគោកមនស្រុកបន្ទាយ​អំពិលខេត្តឧត្ដរមានជ័យដែលកម្លាំងកម្ពុជាបានឲ្យទាហានថៃរុះរើចេញកាលពីពេលកន្លងទៅ ។

សមត្ថកិច្ចបានឲ្យដឹងថាកម្លាំងកម្ពុជាបានពិនិត្យឃើញទា​ហានថៃបានយកលួសបន្លាមកដាក់សាជាថ្មីឡើងវិញនិងបានពង្រាយប្រវែង១០០ម៉ែត្រចម្ងាយពីចំណុចចាស់មកទិសខាងត្បូងប្រហែល២០ម៉ែត្រ ។

Sponsor

សមត្ថកិច្ចបានបន្តរថាពេលកម្លាំងកម្ពុជាត្រឡប់មកវិញបានជួនទាហានថៃចំនួន០៨នាក់ដឹកនាំដោយលោកអនុសេនីយ៍ត្រី និកន កេនថាក់វី មេបញ្ជាការកងអនុសេនាតូចលេខ៣ កងអនុសេនាធំលេខ១ វ.ត ២២ ប៉ារ៉ានិងទាហានផ្នែកសឹងរងក្រុងសំរោងចំនួន៣នាក់ដឹកដោយលោក អនុសេនីយ៍ត្រី ឡេន ឡន មេបញ្ជាការកងអនុសេនាធំលេខ២នៅត្រង់ចំណុចស្រះទឹកតាឃួននិងបានពិភាក្សាដោះស្រាយគ្នារយៈពេល១០នាទីដោយទាហានថៃបានសន្យាថានឹងរុះរើចេញវិញនៅថ្ងៃនេះ ៕