រោងម៉ាស៊ីនកិនថ្ម​ចំនួន​៥កន្លែងមានប្រធានមន្ទីរ២​កំពុងឆ្លើយដាក់គ្នារឿងយកថ្មមកកិនហុយពាសពេញនៅតំបន់ទេសចរណ៍សង្ស័យខ្លាចអំណាច់ម្ចាស់ទីតាំងហេីយ

រោងម៉ាស៊ីនកិនថ្ម​ចំនួន​៥កន្លែងមានប្រធានមន្ទីរ២​កំពុងឆ្លើយដាក់គ្នារឿងយកថ្មមកកិនហុយពាសពេញនៅតំបន់ទេសចរណ៍សង្ស័យខ្លាចអំណាច់ម្ចាស់ទីតាំងហេីយ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពត​:​ រោងម៉ាស៊ីនកិនថ្ម​ចំនួន​៥កន្លែងមានប្រធានមន្ទីរ២​កំពុងឆ្លើយដាក់គ្នារឿងយកថ្មមកកិនហុយពាសពេញនៅតំបន់ទេសចរណ៍មានរោងម៉ាស៊ីនកិនថ្មចំនួន៥កន្លែងផ្សេងៗពីគ្នា​នៅអមសងខាងផ្លូវចូលទៅរមណីយ​ដ្ឋានទេសចរណ៍ភ្នំកំពង់ត្រាចក្នុងស្រុកកំពង់​ត្រាចកំពុងតែរងការរិះគន់ពី​ប្រជា​ពលរដ្ឋដែលរស់នៅជាប់​ភ្នំនិងភូមិដ្ឋានរបស់ពួកគាត់​ ។

រោងម៉ាស៊ីនកិនថ្មទាំងនោះត្រូវបានលួចដឹកថ្មមកពីភ្នំរម​ណី​ដ្ឋានទេសចរណ៍កំពង់ត្រាចនិងភ្នំមួយចំនួនទៀតត្រូវបានគេដាក់រំសេវបំផ្ទុះហើយដឹកជញ្ជូនមកអោយរោងម៉ាស៊ីនកិនថ្មទាំង៥កន្លែងដែលមានទីតាំងនៅកៀក​នឹង​រមណីយដ្ឋានមួយនេះ ។

Sponsor

យោងតាមការអះអាងរបស់ប្រជាពលរដ្ឋនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាចបាននិយាយថាពួកគាត់មានការពិបាកទ្រាំដោយសាតែម៉ាស៊ីនកិនថ្មទាំង៥កន្លែងនេះកិនហើយថែម​ទាំងហុយផ្សែងថ្មសំពោងពេញៗមួយថ្ងៃធ្វើអោយមានការ​ប៉ះពាល់ដល់សុខភាព​អ្នកភូមិជាពិសេសភ្ញៀវទេសចរតែម្ដង ដែលពួកគាត់ឆ្លងកាត់មកលេង​កម្សាន្ត​នៅរម​ណីយ​ដ្ឋានកំពង់ត្រាចនេះ ។​

កាលពីពេលថ្មីៗនេះលោក​ សោម វិចិត្រ ប្រធានមន្ទីរ៉ែនិងថាមពលខេត្តកំពតបាននិយាយប្រាប់អ្នកយកព័ត៌​មានតាមទូរសព្ទ័ថាពាក់ពន្ធ័រឿងដឹកជញ្ជូនថ្មចូលរោងម៉ាស៊ីនកិនថ្មនេះលោកធ្លាប់បានអោយខាងជំនាញហាមឃាត់ដែរប៉ុន្តែពួកអ្នកដឹកថ្មទាំងនោះច្រើនតែដឹកជញ្ជូនចូលរោងម៉ាស៊ីន​នៅពេលយប់។

លោក​ សោម វិចិត្រ ប្រធានមន្ទីររ៉ែថាមពលខេត្តកំពតនិយាយថាបើចង់ដឹងរោងម៉ាស៊ីនកិនថ្មទាំង៥កន្លែងនោះ បើចង់ដឹងអត់ច្បាប់ឬមានច្បាប់អោយអ្នកកាសែតទៅសួរ​លោក​ សុខ គឹមជឿន ទៅ ព្រោះលោកជា​ប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្ត​កំពតនិង​ជា​អាជ្ញាធរ​ទទួល​បន្ទុកវិញ ។

ចំណែក​លោក​ សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្មបានប្រាប់អ្នកយកព័ត៌មានថារោងម៉ាស៊ីនកិនថ្ម​ទាំងនោះគេមានច្បាប់រួចហើយប៉ុន្តែនៅរោងម៉ាស៊ី​នមួយកន្លែងម្ចាស់សិប្បកម្មនោះរឹងរុសណាស់មិនព្រមធ្វើច្បាប់ទេ។

លោក​ សុខ គឹមជឿន និយាយប្រាប់បន្តថាការហុយកម្ទេចថ្មប៉ះពាល់ដល់​អ្នកភូមិនោះជារឿងបរិស្ថានមួយទៀត ។

លោកសុខ គឹមជឿន​ បានបង្វែអោយអ្នកកាសែតសួរទៅ​លោក​ សោម វិចិត្រ ទៅបើចង់ច្បាស់​ ៕

ពាក់ពន្ធ័​រឿងរោងកិនថ្មនេះខាងអាជ្ញាធរបាននិងកំពុងតែរុញដាក់គ្នាដោយគ្មាវិធាការទប់ស្កាត់ឬហៅម្ចាស់ទីតាំងមកធ្វេីកាអរំ​ សង្ស័យ​ខ្លាចអំណាចពួកម្ចាស់ទីតាំងទឈងនោះហេីយ។