តាកែវ: កម្លាំងនគរបាលបានធ្វេីការស្រាវជ្រាវកំណត់និងបានកំណត់មុខសញ្ញាទៅលើករណីបង្ក្រាបគ្រឿងញៀននៅមូលដ្ឋានជាពិសេសករណីលួចដាំដំណាំកញ្ឆាខុសច្បាប់នៅស្រុកគិរីវង់ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវជាក់ស្តែងនៅថ្ងៃចន្ទ១០កើតខែមាឃឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ខែកុម្ភះឆ្នាំ២០២០ វេលាម៉ោង១៦នឹង៣៥នាទីកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់បានធ្វើកាបង្ក្រាបនិងឃាត់ខ្លួនមុខសញ្ញាម្នាក់ដែលបានលួចដាំដុះដំណាំកញ្ឆាខុសច្បាប់មួយករណីនៅលើទីតាំងចំការកញ្ឆាខុសច្បាប់មួយកន្លែងនៅចំណុចខាងក្រោមដាជំពុះសេកស្ថិតក្នុងភូមិសាស្រ្តឃុំព្រះបាទជាន់ជុំស្រុកគិរីវង់ខេត្តតាកែវ ។
ជនសង្ស័យមានឈ្មោះ ផន ម៉ុច ភេទប្រុសអាយុ៣៥ឆ្នាំទីលំនៅភូមិជ្រោយឃុំព្រះបាទជាន់ជុំស្រុកគិរីវង់ខេត្តតាកែវ(មុខសញ្ញាសកម្ម)ខណៈពេលជនសង្ស័យកំពុងស្នាក់នៅក្នុងចំការកញ្ឆា។
បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការសាកសួរបន្ថែម រីឯវត្ថុតាងដំណាំកញ្ឆាខុសច្បាប់កម្លាំងជំនាញកំពុងរក្សាទុកនៅទីតាំងខាងលើជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងនិងដុតបំផ្លាញចោលតាមនីតិវិធីច្បាប់ ។

