រថយន្តដែលមានបំពាក់ស្លាកលេខខេមរភូមិន្ទក្លែងក្លាយដែលសំបូរដាក់ទៅដោយរថយន្តសេរីទំនេីបៗពេលនេះកងរាជអាវុធហត្ថនិងមានវិធាការចំពោះរថយន្តទាំងនោះ

រថយន្តដែលមានបំពាក់ស្លាកលេខខេមរភូមិន្ទក្លែងក្លាយដែលសំបូរដាក់ទៅដោយរថយន្តសេរីទំនេីបៗពេលនេះកងរាជអាវុធហត្ថនិងមានវិធាការចំពោះរថយន្តទាំងនោះ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ មជ្ឈដ្ឋានជាច្រើនមើលឃើញថាបញ្ហារថយន្តអ្នកធំ អ្នកមានលុយនិងមានអំណាចបំពាក់សុទ្ធតែផ្លាកលេខខេមរ​ភូមិន្ទគឺបានទទួលរងការរិះគន់យ៉ាងខ្លាំងក្លានាពេលកន្លងមក ព្រោះតែមានសកម្មភាព​បទល្មើសមួយចំនួន ។

លើសពីនេះទៅទៀតពេលខ្លះសមត្ថកិច្ចរកឃើញថាផ្លាក​លេខខេមរភូមិន្ទគឺជាផ្លាកលេខក្លែងក្លាយថែមទៀតផងទោះបីយ៉ាងណានៅពេលនេះកម្លាំងកងរាជអាវុធហត្ថរាជ​ធានីភ្នំពេញចាប់ផ្តើមប្រតិបត្តិការនិងមានវិធានការហើយចំ​ពោះរថយន្តបំពាក់ផ្លាកលេខខេមរភូមិន្ទក្លែងក្លាយទាំងនេះ ។

Sponsor

ហ្វេសប៊ុកផេកកងរាជអាវុធហត្ថរាជធានីភ្នំពេញចេញផ្សាយនៅថ្ងៃទី៥ខែកុម្ភៈនេះថាកាលពីថ្ងៃទី៤ខែកុម្ភៈកម្លាំងជំនាញ​មន្ទីរសម្ភារៈបច្ចេកទេសនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះអនុវត្តការងាររថយន្តបំពាក់ស្លាកលេខខេមរភូមិន្ទក្លែងក្លាយប័ណ្ណបើកបរខេមរភូមិន្ទវិទ្យុទាក់ទងដោយគ្មានការអនុញ្ញាតពីក្រសួងនិងអង្គភាពនៅលើកំណាត់ផ្លូវជាតិលេខ៤ សង្កាត់កំបូលខណ្ឌកំបូល រាជធានីភ្នំពេញ ។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញក៏ដូចជាកម្លាំងមូល​ដ្ឋានអាវុធហត្ថខណ្ឌទាំង១៤បន្តចេញល្បាតការពារសន្តិសុខ សុវត្ថិភាពជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋនៅ​លើដងផ្លូវដែលកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋានតាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួនដោយពុំខ្លាចពីភាពនឿយហត់ឡើយ។​

ប្រជាពលរដ្ឋសង្ឃឹមថាសមត្ថកិច្ចនឹងមានវិធានការអោយមានប្រសិទ្ធភាពចំពោះរថយន្តបំពាក់ស្លាកលេខខេមរភូមិន្ទ​ក្លែងក្លាយទាំងនេះ ៕