បង្រ្កាបកន្លែងសិប្បកម្មកែច្នៃនិងស្តុបឈើធំៗដែលលួចបេីក​បន្តចំនួមបួនកន្លែងនិងដុតកម្ទេចរថយន្ត

បង្រ្កាបកន្លែងសិប្បកម្មកែច្នៃនិងស្តុបឈើធំៗដែលលួចបេីក​បន្តចំនួមបួនកន្លែងនិងដុតកម្ទេចរថយន្ត

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ពោធិ៍សាត់​: កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសខេត្តពោធិ៍សាត់មូលដ្ឋានស្រុកវាលវែងបង្រ្កាបសិប្បកម្មកែច្នៃនិងស្តុបឈើចំនួន៤កន្លែងដោយរិបអូសឈើជាច្រើនម៉ែត្រត្រី​គុណនិងឧបករណ៍ម៉ាស៊ីនជាច្រេីនក្នុងកាចុះបង្រ្កាបនេះដោ​យ​មានការសម្របសម្រួលពីលោកព្រះរាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។

​ក្នុងប្រតិបត្តិការ​នេះបានធ្វេីឡេីងនៅថ្ងៃ១១កើតខែមាឃ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២០ ត្រង់ចំណុចស្រែពាំងនិងតាំងយ៉ស្ថិតក្នុងភូមិស្ទឹងថ្មីឃុំប្រមោ​យ​ស្រុកវាលវែងខេត្តពោធិ៍សាត់ ។

Sponsor

គួររំលឹកថាកាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០២០កម្លាំងខាងលើ​បានបង្រ្កាបឈើមូលមួយចំនួនធំប្រគល់ទទួលជូនមន្រ្តីសង្កាត់​រដ្ឋបាលព្រៃឈើ(ឈើតុំ) ។

ថ្ងៃដដែលនោះកម្លាំងបានបង្រ្កាបនិងចាប់យកវត្ថុតាងរថយន្តម៉ាក(រ៉េវបាកុង)ចំនួន២គ្រឿងទៀតត្រង់ចំណុចអូរសង្ក័សី ស្ថិតក្នុងភូមិស្ទឹងថ្មីឃុំប្រមោយស្រុកវាលវែងខេត្តពោធិ៍សាត់ វត្ថុតាងរថយន្តម៉ាក(រ៉េវបាកុង)ទាំងចំនួន២គ្រឿងដុតកម្ទេសនៅនឹងកន្លែង ៕