ពិតជាមិនធម្មតាមែនបុរស់៥នាក់ប្រេីប្រាស់​ឧបករណ៍​រាវរក​វត្ថុបុរាណ្យនៅក្នុងបរិវេណប្រាសាទខ្នាដែលជាតំបន់ហាមឃាត់ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនបានជាមួយសម្ភាះ

ពិតជាមិនធម្មតាមែនបុរស់៥នាក់ប្រេីប្រាស់​ឧបករណ៍​រាវរក​វត្ថុបុរាណ្យនៅក្នុងបរិវេណប្រាសាទខ្នាដែលជាតំបន់ហាមឃាត់ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនបានជាមួយសម្ភាះ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះវិហារ​: អាវុធហត្ថ​ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ដែល​បានធ្វើសកម្មភាពរុករកវត្ថុបុរាណនៅតំបន់បរិវេណប្រាទខ្នា ដែលជាតំបន់ហាមឃាត់រួមនឹងវត្ថុតាងជាឧបករណ៍សម្រាប់ប្រើប្រាស់ត្រូវកម្លាំងរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារដឹកនាំដោយលោក​ នៅ​ ចាន់គង់ ប្រធានមន្ទីរមន្ត្រីកិច្ចសន្យា(ឆ្មាំ)បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត។

ក្នុងប្រតិបត្តិការ​នះដឹកនាំដោយលោកវរសេនីយ៍ឯក គឺ ឆេងហៀត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះវិហារបាន​ដឹកនាំកម្លាំងចំនួន១៥នាក់បានចុះប្រតិបត្តិការបង្ក្រាបឃាត់​ខ្លួនជនសង្សយ័ឈ្លៀតឪកាសប្រព្រិត្តបទល្មើសចំនួន៥អ្នករួមនឹងវត្ថុតាងជាប់ខ្លួនករណីបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង​៦និង៣០នាទីព្រឹកថ្ងៃទី៤ចំនួន៣អ្នកនឹង២អ្នកទៀតនៅវេលា​ម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៥ខែកុម្ភះឆ្នាំ២០២០នៅទីតាំងចំណុចប្រាសាទខ្នារឃុំព្រីងធំស្រុកជាំក្សាន្តខេត្តព្រះវិហារ។

Sponsor

ជុំវិញរឿងនេះសមត្ថកិច្ចអាវុធហត្ថបានបញ្ចាក់ថាការឃាត់ ខ្លួនជនសង្ស័យចំនួន៥នាក់ខាងលើនេះបានធ្វើឡើងនៅ​ចំណុចខាងលើពេលវេលាម៉ោងនឹងថ្ងៃខុសគ្នាបានឃាត់ខ្លួន​០៣នាក់នឹងឧបករណ៍រាវរកវត្ថុបុរាណចំនួន០២គ្រឿងនៅ​ខាងត្បូងប្រាសាទខ្នារចម្ងាយ១០០ម៉ែត្រនៅវេលាម៉ោង​៦និង០នាទីព្រឹកថ្ងៃទី៤។

លុះព្រឹកឡើងនៅវេលាម៉ោង ៧នង៣០នាទីកម្លាំងអាវុធហត្ថបានបន្តឃាត់ខ្លួនមេខ្លោងចំនួន០២នាក់បន្ថែមទៀតសរុប០៥​នាក់និងរថយន្ត០១គ្រឿងម៉ាកការីហើមពណ៌សំបកឪឡឹក ពាក់ស្លាកលេខសៀមរាប2A.1972 និងឧបករណ៍រាយនៅតាមផ្លូវសម្រាប់ស្រូបរកវត្ថុបុរាណ។

ក្នុងនោះមានជនសង្ស័យម្នាក់ជាថៅកែមានឈ្មោះ ហេង ប៊ុន​សុខុន អាយុ៣៧ឆ្នាំស្នាក់នៅឃុំសាលាកំរើកខេត្តសៀមរាប និងបក្សពួក៤នាក់ទៀតរស់នៅខេត្តបន្ទាយមានជ័យក្រោយពីបានឃាត់ខ្លួនជនឈ្លៀតឪកាសទាំង៥នោះរួចមកសមត្ថកិច្ចបាននាំខ្លួនមកសាកសួរដើម្បីកសាងសំណុំរឿងនឹងបញ្ចូនខ្លួន ទៅសាលាដំបូងខេត្តព្រះវិហារចាត់ការទៅតាមនិតិវិធីច្បាប់។