លោក ម៉ាប់ ជានណាបានជាលោកអធិការខណ្ខមាន ជ័យមិនហ៊ានបង្រ្កាបល្បែងសង្វៀនជល់មាន់បៀរអាប៉ោងដ៏ធំមួយនេះឬខ្លាច

លោក ម៉ាប់ ជានណាបានជាលោកអធិការខណ្ខមាន ជ័យមិនហ៊ានបង្រ្កាបល្បែងសង្វៀនជល់មាន់បៀរអាប៉ោងដ៏ធំមួយនេះឬខ្លាច

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ: សង្វៀនជល់មាន់មានបៀរអាប៉ោងដ៏ធំមួយកន្លែងកំពុងតែបើកលេងយ៉ាងសប្បាយដោយមិនញញើតនិងសមត្ថកិច្ចនគរបាលខណ្ខមានជ័យទាល់តែសោះសង្ស័យមានខ្នងបង្អែកនៅពីក្រោយធំហើយ។

ទីតាំងបើកបនល្បែងជល់មាន់ខុសច្បាប់នេះស្ថិតនៅក្នុងដីឡូរ៍ដែលគេទុកចោលមានស្មៅដុះជិតសំរាប់បិទបាំងក្នុងភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ៣ខណ្ខមានជ័យរាជធានីភ្នំពេញ។

Sponsor

តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាទីតាំងនេះបើកលេងជាយូរឆ្នាំណាស់មកហើយ ហើយក៏ត្រូវបានសមត្ថកិច្ចបានចុះបង្ក្រាបជាច្រើនដងដែរ បង្រ្កាបបានមួយថ្ងៃ ស្អែកបើកលេវិញជាធម្មតាហើយទីតាំងបនល្បែងសុីសងបៀរនឹងអាប៉ោងមានសៃវៀនជល់មាន់ដែលគេស្គាល់ថារបស់លោក ម៉ាប់ កន្លែងមួយនេះបានធ្វើការបើកលេងជាយូរឆ្នាំណាស់មកហើយខួបប្រាំង ខួបវស្សាដោយមានការត់ការអោយសមត្ថកិច្ចនឹងអជ្ញាធរអស់ហេីយតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់អ្នកលេងល្បែងជិះសុទ្ធឡានទំនេីបៗមកលេងមិនថាពេលយប់ឬថ្ងៃនោះទេពោលអោយតែមកលេងគឺស្វាគមន៍តែគ្មានអាជ្ញាធរនិងសមត្តកិច្ចនៅក្នុងមូលដ្ឋានណាចុះធ្វើការបង្ក្រាបឡើយហេីយល្បែងសុីសងបៀរនឹងអាប៉ោងសង្វៀនជល់មាន់នេះធ្វើឲ្យក្រុមអ្នកញៀនល្បែងរាប់រយអ្នកទាំងនោះមកលេងយ៉ាងអនាធិបតេយ្យដោយមិនគិតពីភាពអសន្តិសុខនិងសុវត្ថិភាពនៅក្នុងភូមិឃុំឡើយ។

ប្រជាពលរដ្ឋជានៅទីនោះសូមធ្វើការអំពាវនាវទៅដល់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញមេត្ដាមានចំណាត់ការណ៍ចំពោះមន្ត្រីក្រោមឱវាទឲ្យធ្វើការចុះចាប់បង្ក្រាបទីតាំងនេះផងទានដើម្បីជៀសវាងនូវករណីអំពើចោរកម្មនិងភាពអសន្តិសុខនៅក្នុងភូមិឃុំ។

ចាំមមើលតើលោក ម៉េង វិមានដារ៉ា អធិការខណ្ខមានជ័យទើបឡើងថ្មីៗនេះអាចនិងមានស្នាដៃបង្ក្រាបល្បែងសុីសងនៅក្នុងមូលដ្ឋានទេជាពិសេសសង្វៀនជល់មាន់និងបៀរអាប៉ោងនេះព្រោះទើបមានករណីប្លន់ទាំងកណ្តាលថ្ងៃបានសម្រេចមិនទាន់ចាប់បានជនសង្ស័យផង។

ពលរដ្ឋរិះគន់ថាអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងហើយទើបមិនហ៊ានបង្ក្រាបល្បែងសុីសងបៀរនឹងអាប៉ោងរបស់លោក ម៉ាប់ ដ៍ធំមួយកន្លែងនេះឬខ្លាចបែកឆ្នាំងបាយទើបមិនហ៊ានបង្ក្រាបបែបនេះ?

កាលពីពេលថ្មីៗកន្លងទៅនេះសម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​បានបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ឱ្យបន្តផ្សព្វ ផ្សាយពន្យល់ប្រជាពលរដ្ឋឲ្យយល់ដឹងបន្តទៀតអំពីគោលនយោបាយភូមិ–ឃុំមានសុវត្ថិភាពទាំង៩ចំណុចតាមមូលដ្ឋាន។

​ជាមួយគ្នានេះផងដែរ​ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រ​សួងមហាផ្ទៃត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំងចំពោះពាក្យថាភូមិឃុំទាំង៩ចំណុច។

តែផ្ទុយទៅវិញទន្ទឹមនឹងការគាំទ្រនេះអ្វីដែលប្រជា ពលរដ្ឋមិនសប្បាយចិត្តនិងបានសម្តែងនូវក្តីបារម្មណ៍ពីភាពអសន្តិសុខនិងភាពអសមត្ថភាពនៅក្នុងភូមិឃុំមានល្បែងសុីសងបៀរនឹងអាប៉ោងជល់មាន់របស់ជាងលោក ម៉ាប់ បាននឹងកំពុងបើកលេងរាល់ថ្ងៃ។

ទោះជាយ៉ាងណាក្ដីពលរដ្ឋរងចាំមើលថាតើអាជ្ញាធរនិងសមត្ថកិច្ចហ៊ានបង្ក្រាបទីតាំងល្បែងសុីសងបៀរនឹងអា ប៉ោងរបស់លោក ម៉ាប់ នេះដែរឬទេ?