អាជ្ញាធរខេត្តព្រះវិហារនិងក្រសួងពាក់ព័ន្ធគួរចុះមក​ជួយពិនិត្យមើលក្រុមហ៊ុន​(ធីង៉ា​អភិវឌ្ឍន៍​)ផងដោយបានប្រើ​រថយន្ត​យី​ឌុប​និងរថយន្តបា​កុង​ដឹក​ជញ្ជូន​អនុផល​ព្រៃឈើ​ឈើមូល ចេញពីព្រៃ​ឡង់ព្រៃអង្គតែនយ៉ាង​គគ្រឹកគគ្រេង​

អាជ្ញាធរខេត្តព្រះវិហារនិងក្រសួងពាក់ព័ន្ធគួរចុះមក​ជួយពិនិត្យមើលក្រុមហ៊ុន​(ធីង៉ា​អភិវឌ្ឍន៍​)ផងដោយបានប្រើ​រថយន្ត​យី​ឌុប​និងរថយន្តបា​កុង​ដឹក​ជញ្ជូន​អនុផល​ព្រៃឈើ​ឈើមូល ចេញពីព្រៃ​ឡង់ព្រៃអង្គតែនយ៉ាង​គគ្រឹកគគ្រេង​

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះវិហារ​:​ ក្រុមហ៊ុន​ធីង៉ា​ អភិវឌ្ឍន៍​ បាននិងកំពុង​ប្រើ​រថយន្ត​យី​ឌុប​និងរថយន្តបា​កុង​ដឹក​ជញ្ជូន​អនុផល​ព្រៃឈើឈើមូល ​យ៉ាង​គគ្រឹកគគ្រេង​ចេញពីព្រៃ​ឡង់ព្រៃអង្គតែនដែលស្ថិត​​ក្នុងចំណុច​អូរឡង់​តំបន់​៤និងតំបន់៥ភូមិស្រែវាល​ឃុំរៀបរយ​ស្រុករវៀង​ខេត្តព្រះវិហារដោយអាងថាមាន​ច្បាប់​​ពី​ក្រសួង​កសិកម្ម​ធ្វើការ​ដាំ​ដុះ​លើ​ផ្ទៃដី​​សម្បទាន​ដីសេដ្ឋកិច្ច​ធ្វើការឈូស​ឆាយ​ដីក្នុង​អនុ​តំបន់៤និ​ង​អនុ​តំបន់​៥ស្ថិតនៅ​ក្នុងខេត្ត​​ព្រះវិហារ​១សន្លឹក​ដែល​ពុំ​បាន​កំណត់​ទំហំដី​និង​​ចំណុច​ទីតាំង​ព្រំប្រទល់​ច្បាស់​លាស់​នោះ​ទេ ។

ថ្មីៗនេះខាងសារព័ត៌មានបាន​ប្រទះឃើញក្រុមហ៊ុន​ធីង៉ា​អភិវឌ្ឍន៍និង​វិនិយោគបាន​​​​ប្រើ​រថយន្ដ​បា​កុង​​ដែល​ត្រូវ​បាន​ហាម​​ឃាត់នេះ​ដឹក​ជញ្ជូន​​​អនុផល​ព្រៃឈើឈើមូលនៅក្នុង​ទឹកដីខេត្តព្រះវិហារ​បានយ៉ាង​រលូន​ទៅវិញ។

Sponsor

គួរបញ្ជាក់ថាព្រៃឡង់​ដែលស្ថិតនៅក្នុង​ស្រុក​រវៀង​បើ​ទោះបី​​ រាជរដ្ឋាភិបាលកម្ពុជា​ដែល​មាន​សម្ដេច​តេជោ​ ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រីបាន​ដាក់​បញ្ចូល​ជា​ព្រៃ​អង្គតែននោះ​បាន​នឹង​កំពុង​តែ​ទទួល​រង​ការ​កាប់​បំផ្លាញ​យ៉ាងអាណាធិបតេយ្យក្រោមកណ្តាប់ដៃក្រុមហ៊ុន ធីង៉ា យកទៅកែឆ្នៃដោយគ្មានការទប់ស្គាត់ពីសមត្ថកិច្ចឬស្ថាប័ណ្ណដែលពាក់ព័ន្ធម្តងណាឡើយ។

ចំណែកមេធាវីតំណាងឲ្យក្រុមហ៊ុន ធី ង៉ា អភិវឌ្ឍន៏និងវិនិយោគថ្មីៗនេះបានចេញមុខធ្វើការបដិសេធទៅនឹងបណ្ដាញព័ត៌មានដែលបានផ្សព្វផ្សាយថាក្រុមហ៊ុនបានឈូសឆាយនិងកាប់ដឹកជញ្ជូនឈើលក់យ៉ាងអនាធិបតេយ្យនៅក្នុងខេត្តព្រះវិហារ ។

មេធាវីក្រុមហ៊ុនក៏បានអះអាងថាក្រុមហ៊ុនធ្វើសកម្មភាពឈូសឆាយនិងប្រមូលផល អនុផលព្រៃឈើតែនៅក្នុងរង្វង់ដែនដីសម្បទានសេដ្ឋកិច្ចដែលក្រសួងកសិកម្មអនុញ្ញាត ដោយក្រុមហ៊ុនមិនបានធ្វើសកម្មភាពកាប់ឈើពីក្រៅ ឬឈូសឆាយហួសដែនកំណត់នោះឡើយ។

សម្រាប់មហាជនបានយល់ឃើញថាការបំភ្លឺខាងលើនេះ គ្មានអ្វីក្រៅពីនិយាយបង្វែងដាននិងដោះសារយករួចខ្លួននូវអំពើអាក្រក់របស់ខ្លួនប៉ុន្តែសំខាន់រឿងនេះក្រសួងពាក់ព័ន្ធមេត្តាចុះស្រាវជ្រាវអោយស៊ីជម្រៅនិងរកឃើញការពិត៕