ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនឃាត់ខ្លួនប្រុសស្រី៧ដែលបាននាំនារីេក្ម​ងៗអោយរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់និងសណ្ឋាគារ

ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនឃាត់ខ្លួនប្រុសស្រី៧ដែលបាននាំនារីេក្ម​ងៗអោយរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់និងសណ្ឋាគារ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ ដោយមានការចង្អុលបង្ហាញពីឯកឧត្តមឧត្តមសេនី​យ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជ​ធានីភ្នំពេញនៅថ្ងៃទី០៦ខែកុម្ភះឆ្នាំ២០២០វេលាម៉ោង១៥និង​០០នាទីកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់​ស្តែងលេខ ០១០ អ.យ.វ ចុះថ្ងៃទី០៥ខែកុម្ភះឆ្នាំ២០២០របស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូង​រាជ​ធានីភ្នំពេញដោយបានធ្វេីការឃាត់ខ្លួនជនសង្ស័យ០១នាក់​និងជនរងគ្រោះចំនួន០៦នាក់ស្រី(អនីតិជន០២នាក់)ករណី​ប្រព្រឹត្តអំពើសញ្ចារកម្ម(នាំនារីក្មេងៗឲ្យរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់និងសណ្ឋាគារ)នៅចំណុច០២​គោល​ដៅផ្សេងគ្នា ៖
១. នៅចំណុចភោជនីយ៍ដ្ឋាននៅតាមបណ្តោយផ្លូវលេខ​១០០៣ភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ កេត រតនៈ ហៅ អាហ្សា ភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរនិងជនរងគ្រោះចំនួន ០២នាក់ស្រី(នីតិជន) ។

២. នៅចំណុចផ្ទះសំណាក់ស្វីតប៊ូទិកម៉ូតែល(Sweet Boutique Motel)ផ្លូវលេខ១០០៣កែងផ្លូវបេតុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខជនរងគ្រោះចំនួន០៤នាក់ស្រី(​អនី​តិជន០២នាក់)មកកាន់ការិយាល័យដើម្បីធ្វើការសាកសួរនិងស្រាវជ្រាវ។

Sponsor

បច្ចុប្បន្នការិយាល័យកំពុងកសាងសំណុំរឿងនិងបញ្ជូជនស
ង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញចំណែកជនរងគ្រោះចំនួន០៦នាក់(អនីតិជន ០២នាក់)ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។
ប្រភពពីស្នងការនគរបាលរាជធានីភ្នំពេញ