ប្រទះឃើញបុរស់វ័យចំណាស់ម្នាក់ដេកស្លាប់នៅលើកាំជណ្តើរផ្សារស្ទឹងមានជ័យថ្មីច្រកចូលកន្លែងលក់សម្ភារះផ្ទះបាយ

ប្រទះឃើញបុរស់វ័យចំណាស់ម្នាក់ដេកស្លាប់នៅលើកាំជណ្តើរផ្សារស្ទឹងមានជ័យថ្មីច្រកចូលកន្លែងលក់សម្ភារះផ្ទះបាយ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានប្រជាពលរដ្ឋនៅក្បែរផ្សារស្ទឹងមានជ័យថ្មីប្រទះឃើញដេកស្លាប់នៅលើកាំជណ្តើរជាន់ទី១សង្ស័យខ្យល់គរហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៨ខែកុម្ភះឆ្នាំ២០២០ស្ថិតនៅចំនុចច្រកឡើងផ្សារស្ទឹងមានជ័យថ្មីកន្លែងលក់សម្ភារះផ្ទះ បាយភូមិទ្រា៣សង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យរាជធានីភ្នំពេញ។

សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេប្រភពព័ត៍មាននៅកន្លែងកើតហេតុបានអោយដឹងថាជារៀងរាល់ថ្ងៃគេតែងតែសង្កេតឃើញបុរសវ័យចំណាស់ខាងលើនេះមកអង្គុយផឹកស្រានៅម្តុំកន្លែងកើតហេតុដោយមិនសូវបានទទួលទានបាយទឹកនោះទេ។

Sponsor

ទើបនៅមុនពេលកើតហេតុគេឃើញបុរសខាងលើនេះដើរមកអង្គុយមុខច្រកចូលផ្សារមួយសន្ទុះក្រោយមកក៏បានដួលស្លាប់បែកពពុះមាត់បង្កអោយមានការភ្ញាក់ ផ្អើលដល់អាជីវករនិងប្រជាពលរដ្ឋដែលរស់នៅក្បែរនោះហើយក៏បានរាយការណ៏ជូនសមត្ថកិច្ចមូលដ្ឋាន។

ក្រោយពេលទទួលបានព័ត៍មានថាមានមនុស្សស្លាប់ភ្លាមនោះលោកវរសេនីយត្រី ម៉ៅ សាវឿន នាយប៉ុស្តិនគរបាលស្ទឹងមានជ័យទី១បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតបន្ទាប់មកក៏បានរាយការណ៏ទៅកាន់ការិយាល័យជំនាញការិល័យកោសលវិច័យស្នងការនគរបាលរាជធានីភ្នំពេញចុះមកពិនិត្យសពបុរសខាងលើ។

ក្រោយពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យសពខាងលើរួចសមត្ថកិច្ចបានបញ្ជាក់ថាសពបុរសវ័យចំណាស់ខាងលើគឺស្លាប់ដោយសារជម្ងឺរខ្យល់គរគាំងបេះដូងសពត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិដើម្បីប្រគល់ជូនដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕