បង្រ្កាបទីតាំងហាងអិនធឺណេតមួយកន្លែងក្បែរផ្សារស្ទឹងមានជ័យថ្មីឃាត់ខ្លួនក្រុមអ្នកញៀនល្បែងប្រុស ស្រី១២នាក់រួមនិងថ្នាំញៀន៣កញ្ចប់និងសំភារះមួយចំនួន

បង្រ្កាបទីតាំងហាងអិនធឺណេតមួយកន្លែងក្បែរផ្សារស្ទឹងមានជ័យថ្មីឃាត់ខ្លួនក្រុមអ្នកញៀនល្បែងប្រុស ស្រី១២នាក់រួមនិងថ្នាំញៀន៣កញ្ចប់និងសំភារះមួយចំនួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ : ដោយមានការប្តឹងពីសំណាក់ប្រជាពលរដ្ឋទៅសាលារាជធានីថាមានក្មេងទំនើងតែងតែប្រមូលផ្តុំជក់និងវៃអ្នកធ្វើដំណើរយកទូរសព្ទ័កម្លាំងអាវុធហត្ថខណ្ឌ័មានជយ័បានដាក់កម្លាំងតាមដានរហូតដល់វេលាម៉ោង២២និង០០នាទីថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០២០នៅ ចំនុចផ្ទះលេខ១៨Gស្ថិតនៅផ្លូវបេតុងក្រុមទី១ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យ
រាជធានីភ្នំពេញ។

កម្លាំងអាវុធហត្ថខណ្ឌមានជ័យបានសហការណ៍ជាមួយ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន(អហភព) ឃាត់ខ្លួនជនសង្ស័យបានប្រុសស្រីចំនួន១២នាក់ពាក់ព័ន្ធនិងគ្រឿងញៀន។

Sponsor

ជនសង្ស័យ៖
១ឈ្មោះ ចាន់ សុខុម ភេទប្រុសអាយុ៤៨ឆ្នាំមុខរបរសន្តិសុខស្នាក់នៅកន្លែងកើតហេតុ
២.ឈ្មោះ ហេង វាសនា ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិដំណាក់ធំសង្កាត់ស្ទឹងមាន ជ័យទី២
៣.ឈ្មោះ នូ វុទ្ធឌី ភេទប្រុសអាយុ២៧ឆ្នាំមុខរបរលក់ស្បែកជើងស្នាក់នៅភូមិឬស្សីសង្កាត់ស្ទឹងមានជ័យទី២
៤.ឈ្មោះអាន បញ្ញា ភេទប្រុសអាយុ៤១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិដំណាក់ធំ១សង្កាត់ស្ទឹងមាន ជ័យទី២
៥.ឈ្មោះស្រ៊ាន ពិសិដ្ឋ ភេទប្រុសអាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដជាប់មណ្ឌលឱកាសខ្ញុំចំនួន០៥ខែ ១២ថ្ងៃស្នាក់នៅភូមិទ្រា៣
៦.ឈ្មោះថូ ម៉ាញ ភេទប្រុសអាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដជាប់មណ្ឌលឱកាសខ្ញុំចំនួន០៥ខែ១២ថ្ងៃ ស្នាក់នៅភូមិទ្រា៣
៧.ឈ្មោះទេព បណ្ឌិត ភេទប្រុសអាយុ២០ឆ្នាំមុខរបរជាងដែកស្នាក់នៅភូមិទ្រា២សង្កាត់ស្ទឹងមានជ័យទី១
៨.ឈ្មោះប៉ុល សុថៃ ភេទប្រុសអាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិដំណាក់ធំ១
៩.ឈ្មោះសិទ្ធ ហ្វីឡង់ឌី ភេទប្រុសអាយុ១៩ឆ្នាំមុខរបរសិស្សស្នាក់នៅភូមិទ្រា២
១០.ឈ្មោះរុំ រិទ្ធ ភេទប្រុសអាយុ២៥ឆ្នាំរើសអេតចាយ ស្នាក់នៅភូមិដំណាក់ធំ១
១១.ឈ្មោះឈឹង សុឡា ភេទប្រុសអាយុ១៧ឆ្នាំមុខរបរលក់បាយស្នាក់នៅភូមិចំរើនផល
១២.ឈ្មោះណេត ស្រីល័ក្ខ ភេទស្រីអាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិទ្រា៣

ដកហូតវត្ថុតាង៖
១.ក្រាមសថ្លាចំនួន០៣កញ្ចប់
២.ម៉ូតូចំនួន០៣គ្រឿង
១.ម៉ាកសេ១២៥សង់ពណ៍ខ្មៅសេរី២០០៥ស្លាកលេខ ភ្នំពេញ ១F.៥៣៣៣
២.ម៉ាកសេ១២៥ សង់ ពណ៍ខ្មៅ សេរី២០០៩ ស្លាកលេខ ស្វាយរៀង ១.B១៥៨៥
៣.ម៉ាក Scoopy ពណ៌ស ស្លាក លេខ ភ្នំពេញ ១HS.៨៦១១
៣.សំភារះប្រើប្រាស់គ្រឿងញៀនមួយចំនួន

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅការិ យាល័យបទល្មើសគ្រឿងញៀនអាវុធហត្ថរាធានីភ្នំពេញដើម្បីបន្តនិតិវិធី។