រុស្ស៊ី: គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនិងយន្តហោះធុនតូចរបស់ក្រុមហ៊ុនឯកជនសម្រាប់ដឹកអ្នកដំណើរតែងតែកើតឡើងជាបន្តបន្ទាប់ ។
ជាកស្តែងកាលពីថ្ងៃទី៧ខែកុម្ភៈឧទ្ធម្ភាគចក្រប្រភេទBell 407បានធ្លាក់នៅស្រុកLaishevskyនៅស្ថិតនៅសាធារណរដ្ឋTatarstanប្រទេសរុស្ស៊ីបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង២នាក់រងរបួសធ្ងន់។
ក្រុមជួយសង្គ្រោះរុស្ស៊ីបានបញ្ជាក់ថាឧទ្ធម្ភាគចក្រឯកជន បានហោះហើរចេញពីភូមិLevashevoក្នុងស្រុក Alekseevskyឆ្ពោះទៅកាន់តំបន់Matyushinoស្រុក Laishevskyនៅលើយន្តហោះមានមនុស្ស៣នាក់ក្នុងនោះមានម្នាក់ស្លាប់និង២នាក់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីពេទ្យ។
លោក Airat Khairullin អនុប្រធានគណៈកម្មការសភារុស្ស៊ីទទួលបន្ទុកកសិកម្ម បានបញ្ជាក់ថាអ្នកស្លាប់ដោយគ្រោះថ្នាក់ខាងលើជាសមាជិកសភាមកពីគណបក្សឯកភាពជាតិរុស្ស៊ីក្រុមអ្នកឯកទេសកំពុងតែបើកការស្រាវជ្រាវថាតើឧទ្ធម្ភាគចក្រជួបគ្រោះថ្នាក់ខាងលើបណ្តាលមកពីមូលហេតុអ្វី ។
ក្រុមអ្នកស្រាវជ្រាវសង្ស័យបញ្ហាបច្ចេកទេសនិងអាកាសធាតុមិនអំណោយផលជាមូលហេតុបណ្តាលឲ្យជួយគ្រោះថ្នាក់ចំណែកនៅអាមេរិកវិញក៏មានយន្តហោះដឹកអ្នកដំណើរធុនតូចមួយគ្រឿងបានជួបគ្រោះថ្នាក់ធ្លាក់នៅរដ្ឋអាឡាស្កា អាមេរិកបណ្តាលឲ្យមនុស្ស៥នាក់នៅលើយន្តហោះស្លាប់ទាំងអស់ក្នុងនោះមានអាកាសយានិកម្នាក់និងអ្នកដំណើរ៤នាក់។
អ្នកនាំពាក្យទីភ្នាក់ងារអាកាសចរណ៍ស៊ីវីលអាមេរិក FAA លោកAllen Kenitzerបានបញ្ជាក់ថាយន្តហោះដែលជួបគ្រោះថ្នាក់ប្រភេទPiper PA32បានធ្លាក់នៅក្នុងភូមិ Tuntutuliakចម្ងាយពីទីក្រុង Anchorage៦៩២គីឡូម៉ែត្រ យន្តហោះជួបគ្រោះថ្នាក់ជារបស់ក្រុមហ៊ុនអាកាសចរណ៍ Yute Air មានទីតាំងនៅទីក្រុង Bethel រដ្ឋ Alaska។
ក្រោយជួបគ្រោះថ្នាក់ប្រមាណ២ម៉ោងឧទ្ធម្ភាគចក្រក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុមកទល់ពេលនេះ អត្តសញ្ញាណជនរងគ្រោះមិនទាន់ដឹកនៅឡើយរីឯមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ភ្នាក់ងាអាកាសចរណ៍ស៊ីវីលអាមេរិក FAA នឹងបើកការស្រាវជ្រាវឲ្យបានឆាប់បំផុត៕

