ធ្លាយរឿងអំពើពុករលួយលោកស្រីអភិបាលស្រុពាមរក៏ សេង​ ទៀង និងបក្សពួកបង្ករកាលំបាកដល់ប្រជាពលរដ្ឋនិងសុីដាច់ប្រាក់រង្វន់ដែលជាកម្លាំងញេីសឈាមមន្ត្រីអស់​៩លានរៀល

ធ្លាយរឿងអំពើពុករលួយលោកស្រីអភិបាលស្រុពាមរក៏ សេង​ ទៀង និងបក្សពួកបង្ករកាលំបាកដល់ប្រជាពលរដ្ឋនិងសុីដាច់ប្រាក់រង្វន់ដែលជាកម្លាំងញេីសឈាមមន្ត្រីអស់​៩លានរៀល

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រៃវែង​:​ លោកស្រី សេង​ ទៀង​ អភិបាលស្រុពាមរក៏ពេលនេះបានទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់មន្ត្រីនិងពលរដ្ឋនៅក្នុងស្រុកខ្លួនថាអភិបាលស្រុករូបនេះជាមនុស្ស គ្មាន​ឆន្ទៈ​គ្មាន​មនៈសិកា​គិតតែប្រយោជន៏និងការប្រព្រិត្តិអំពើពុករលួយជាច្រើនចាប់តាំងពីលោកស្រីបានទទួលតំណែងជាអភិបាលស្រុមក។

តាមប្រភពបានរាយការណ៏ថាលោក សេង​ ទៀង​ ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​បំបាត់​យក​ប្រាក់​រង្វាន់​ដែល​ជា​កំលាំង​ញើស​ឈាម​មន្ត្រីរាជការ​រដ្ឋបាល​ស្រុក​ចំនួន​៣​ខែ​គឺ​ខែសីហា​ ខែកញ្ញា​ ខែតុលា​ ឆ្នាំ​២០១៧​សុបទឹកប្រាក់​៩,០០០
,០០០​រៀល​។​

Sponsor

ពុក​រលួយ​ជួយលាក់បាំង​កូន​បង្កើត​ជាមន្ត្រី​រដ្ឋបាល​ស្រុក​ម្នាក់​ដែលមិន​បានចូល​ធ្វើការ​ជិត​១​ឆ្នាំ​នៅ២០១៨​លួច​បើកប្រាក់​ខែ​រដ្ឋ​ជា​រៀង​រាល់​ខែ​ហើយក្នុង​រយៈពេល​២​ឆ្នាំ​គឺនៅក្នុង​ឆ្នាំ​២០១៨ដល់២០១៩​រាល់​ឯកសារ​ដែល​ទាក់ទង​នឹង​សេវា​បង់​ចូល​ច្រក​តែ​មួយ​អភិបាលស្រុក​ សេង​ ទៀង បានយក​ទៅចុះហត្ថលេខា​នៅខាងក្រៅការិយាល័យ​ច្រក​ចេញចូល​តែ​មួយ ដោយយក​លុយ​និង​មិន​បាន​បង់​សេវា​ចូល​ច្រក​ដូច​ជា​លិខិត​ផ្ទេរ​ដី​លិខិត​ទិញ​លក់​ដី​ដែល​ទាក់ទង​នឹង​សេវា​ច្រក​ចេញចូល​តែ​មួយ​០១​ឯកសារ​១០០ដុល្លាឡើងទៅ​។​

តាមប្រភពបានបន្តរាយការណ៏ថាលោកស្រី សេង​ ទៀង​ អភិបាលស្រុពាមរក៏រយៈពេល​២​ឆ្នាំ​២០១៨ដល់២០១៩​ចំពោះ​ថវិកា​រដ្ឋបាល​ស្រុក​លើ​ប្រាក់​បេសកកម្ម​មន្ត្រី​សាលាស្រុក​ ហើយ​បេសកកម្ម​ជាក់ស្តែង​ដែល​មន្ត្រី​ទៅ​ប្រជុំ​សិក្ខាសាលា​ផ្សេងៗ​នៅ​ក្នុងស្រុក​ខេត្ត​និង​ក្រៅ​ខេត្ត​ដែល​បាន​ទទួល​ប្រាក់​បេសកកម្ម​ដោយ​អភិបាលស្រុក​រូប​នេះ​បាន​ប្រាក់​បេសកកម្ម​យក​ទៅ​ចាយ​ខុស​ខ្នង់​និង​ក្លែង​ហត្ថលេខា​ដើម្បី​បាន​ប្រាក់​ទៅ​ចាយវាយ​(​ជាក់ស្តែង​យក​ទៅ​ចំណាយ​លើ​បាយ​ទឹក​អ្នកធំ​)​។

លោកស្រីក៏មានរឿងអាស្រូវជាច្រើនទៀតដូចជាករណីឃុបឃិត​ជាមួយ​លោក​ នាង​ សុ​ផា​នី​ ប្រធាន​ការិយាល័យ​ភូមិ​បាល​ស្រុក​និង​លោក​ យិ​ន​ សា​រ៉េ​ត​ នាយករង​រដ្ឋបាល​ដែល​បានកៀបសង្កត់​ប្រជាពលរដ្ឋ​លើ​សេវា​ពេលសុំច្បាប់សាងសងសំណង់​ដោយ​បង្ខំ​អោយ​ប្រជាពលរដ្ឋ​បង់ថ្លៃ​សេវា​ប្លង់​ផ្ទះ​ចំនួន​៥០០$​ទៅ​៦០០$​។​

ហើយ​ប្រជាពលរដ្ឋ​បាន​គូរ​ប្លង់​ផ្ទះ​និង​បាន​បង់​សេវា​នៅ​ច្រក​ចេញចូល​តែ​មួយ​រួច​ហើយ​​ក៏ត្រូវ​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​និង​អភិបាល​មិន​ព្រម​ចេញ​ច្បាប់​អោយ​ដែរ​ លុះត្រា​មាន​ការលុយ​អោយ​ក្រៅ​សេវា​ទើប​ព្រម​ចេញ​ច្បាប់​ ទ​ង្វើ​ទាំងនេះ​ធ្វើ​អោយ​ខូច​គោលនយោបាយ​រាជ​រដ្ឋបាល​និង​ធ្វើ​អោយ​អំពើ​ពុក​រលួយ​ក្នុង​ស្ថាប័ន​។

សូមរំលឹកថាលោកស្រីសេង ទៀង អភិបា​ល​ស្រុ​កពាមរក៍ កន្លងមកធ្លាប់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះ​ហៅសារជាច្រើនលើកទាក់ទងរឿងពុករលួ​យ​​​​របស់លោក​ស្រីដែលបានឃុបឃិតគ្នាយ៉ាងពេញបន្ទុកនោះហើយទោះបីជាអ​ង្គ​​ភាពប្រឆាំងអំពើពុករលួយធ្លាប់បានកោះហៅលោក​ស្រីជាច្រើនលើកច្រើ​ន​សារមកហើយក្ដីបញ្ហានៅតែមាននិង​មិនបានកែប្រែទេ។

ទាក់ទងព័ត៌មាននេះខាងសារព័ត៌មានបានទូរស័ព្ទសម្ភាសន៏ជាមួយលោកស្រី​ សេង ទៀង អភិបាលស្រុកពាមរក៏ប៉ុន្តែពេលលោកស្រីនិយាយស្ដាប់គ្នាមិនបាន​ដោយលោកស្រីថា នៅកន្លែងបុណ្យ៕