រកឃេីញម៉ូតូជាច្រេីនគ្រឿងដែលជាបទល្មេីសយកទៅបញ្ចាំដោយគ្មានលិខិតច្បាស់លាស់ត្រូវបានសមត្ថកិច្ចដកហូតយក​ទៅរក្សារទុកបេីមានបងប្អូនណាបាត់ដោយបទលមេីស​សូមមកពិនិត្យនៅស្នងការខេត្តព្រះសីហនុ

រកឃេីញម៉ូតូជាច្រេីនគ្រឿងដែលជាបទល្មេីសយកទៅបញ្ចាំដោយគ្មានលិខិតច្បាស់លាស់ត្រូវបានសមត្ថកិច្ចដកហូតយក​ទៅរក្សារទុកបេីមានបងប្អូនណាបាត់ដោយបទលមេីស​សូមមកពិនិត្យនៅស្នងការខេត្តព្រះសីហនុ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះសីហនុ​:​ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថានៅ​ថ្ងៃ​ទី​៩កុម្ភៈឆ្នាំ​២០២០ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជា​ពលរ​ដ្ធ​ឱ្យ​បាន​ជ្រាប​ថាប្រសិ​នបើ​មាន​បាត់បង់​ម៉ូតូ​ក្នុង​ករណី​បទល្មើស​ណាមួយសូម​អញ្ជើញ​យក​រាល់​ឯកសារ​ផ្សេង​ៗ​សម្រាប់​សម្គាល់​ម៉ូតូ​មក​ពិនិត្យ​ផ្ទៀងផ្ទាត់​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ទទួលយក​ម៉ូតូ​ត្រឡប់​ទៅ​វិញ​។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថាដោយ​មានការ​ដឹកនាំ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រងលោក​លឹ​ម ប៊ុ​ន​ហេង និង​មាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក គួ​ច ចំរើន អភិបាលខេត្តរួច​មក សមត្ថកិច្ច​ជំនាញ​បានចុះ​​ដកហូត​ម៉ូតូ​ជា​ច្រើន​គ្រឿង​ពី​កន្លែង​បញ្ចាំ​ដោយ​ខុសច្បាប់​មួយ​កន្លែងដើម្បី​យក​មក​រក្សា​ទុក​នៅ​ស្នងការ​នគរបាល​ខេត្តនិង​រង់ចាំ​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​បាត់​បង់​ម៉ូតូ​ក្នុង​ករណី​បទល្មើស​ណាមួយ៕

Sponsor