បុរស់ជាអនិជនអាមេរិចម្នាក់ហេីយជាគ្រូបង្រៀន​ភាសា​អង់គ្លេស​ទៀតទំនងជាដាច់យ៉ៃខ្លាំងពេកហេីយបានសម្រេច​លួច​ទូរសព័្ទ​ដៃរបស់សិស្សនៅក្នុហាងកាហ្វេរត្រូវសមត្ថកិច្ចឃាត់ខ្លួន

បុរស់ជាអនិជនអាមេរិចម្នាក់ហេីយជាគ្រូបង្រៀន​ភាសា​អង់គ្លេស​ទៀតទំនងជាដាច់យ៉ៃខ្លាំងពេកហេីយបានសម្រេច​លួច​ទូរសព័្ទ​ដៃរបស់សិស្សនៅក្នុហាងកាហ្វេរត្រូវសមត្ថកិច្ចឃាត់ខ្លួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កណ្តាល​:​ គ្រូបង្រៀន​ភាសា​អង់គ្លេស​ម្នាក់​ដែល​បាន​បែក​គំ​និត​លួច​ទូរស័ព្ទ​ដៃរបស់អ្នកដ៏ទៃនៅ​ចំណុច​ក្នុង​ហាង​កាហ្វេ កាលពី​ថ្ងៃ​ទី​៨ខែកុម្ភៈស្ថិត​ក្នុងភូមិ​តា​ខ្មៅ​២សង្កាត់​តា​ខ្មៅ​នោះ ត្រូវ​បាន​ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ (​អំពើ​លួច​)មានស្ថានទំងន់ទោសតាម​មាត្រា​៣៥៣ ,៣៥៦ នៃ​ក្រមព្រហ្ម​ទណ្ឌនៅ​ថ្ងៃ​ទី​០៩ខែកុម្ភៈឆ្នាំ​២០២០​នេះ​ហើយ ។

តាមសេក្តីរាយការណ៍​បន្ត​ថាជន​ត្រូវ​ចោទ​ខាងលើ​មាន​ឈ្មោះ ភី​ម សុវណ្ណ​ធឿ​ន ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំសញ្ជាតិ​អា​មេ​រិ​កមុខរបរ​គ្រូបង្រៀន​ភាសា​អង់គ្លេសស្នាក់​នៅផ្ទះ​សំ​ណាក់(​ចល័ត​)ក្នុង​ក្រុង​តា​ខ្មៅ ។

Sponsor

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ គន្ធ សត្យា ភេទ​ប្រុសអាយុ​១៦​ឆ្នាំមុខរបរ​សិស្សមាន​ទីលំនៅ​ភូមិ​ថ្មី​១សង្កាត់​តា​ខ្មៅក្រុង​តា​ខ្មៅ ។

នគរបាល​ខេត្តកណ្តាល​បានឱ្យ​ដឹង​ថានៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀលថ្ងៃ​ទី​៨ខែកុម្ភៈឆ្នាំ​២០២០នៅ​ថ្ងៃ​កើតហេតុ​នោះជន​រង​គ្រោះ​បាន​ចូល​ផឹក​កាហ្វេ​ដោយ​យក​ទូរស័ព្ទ​របស់​ខ្លួន​អស់​ថ្ម​ទៅ​ទុក​ក្នុង​កាបូបស្ពាយហើយ​ទុក​កាបូប​លើ​កៅអី រួច​ចូល​ទៅ​បន្ទប់ទឹកខណៈ​ដែល​ជន​រង​គ្រោះ​ចូល​បន្ទប់ទឹក ស្រាប់តែ​បុរស​ជា​គ្រូបង្រៀន​ដែល​អង្គុយ​ក្បែរ​គ្នា​បាន​បន្លំ​លួច​យក​ទូរស័ព្ទរួច​ក៏​គេចខ្លួន​បាត់​ទៅ​។

ប្រភព​ដដែល​បន្ត​ថាដោយ​មានការ​សង្ស័យ​ជន​រង​គ្រោះ​ក៏​សុំ​បើក​កាមេរ៉ា​សុវត្ថិភាព​ពី​ម្ចាស់​ហាង​កាហ្វេដើម្បី​ពិនិត្យ​ឆែក​មើលឃើញស្រាប់តែ​ឃើញ​គ្រូបង្រៀន​ភាសា​អង់គ្លេស​រូប​នេះដែល​ជា​ជនសង្ស័យ​អង្គុយ​ក្បែរ​គ្នា​នោះ​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​របស់​ខ្លួនបន្ទាប់​មក​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​តា​ខ្មៅហើយ​បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ​រក​ជន​សង្ស័យរួច​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​អង្គុយ​ផឹក​កាហ្វេ​នៅ​ហាង​កាហ្វេ​នៅ​ក្រោយ​សាលា​សុវណ្ណ​ភូមិក៏​ហៅ​សួរនិង​ធ្វើការ​ឆែកឆេរ​ឃើញ​ទូរ​សព្ទ័​នៅ​ក្នុង​ហោប៉ៅ​ខោបន្ទាប់​មក​ក៏​ឃាត់ខ្លួន​បញ្ជូន​មក​ប៉ុស្តិ៍​តា​ខ្មៅដើម្បី​ចាត់ការ​តាម​នីតិវិធី​៕