កំពង់ចាម: សមត្ថកិច្ចចុះបង្រ្កាបក្រុមអ្នកប្រេីប្រាស់ឧបករណ៍ឆក់ត្រីក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋហេីយនៅថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២០ម៉ោង៨និង៣០នាទីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានចាត់ជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកកងមាសបានបង្ក្រាបបទល្មើសនេសាទខុសច្បាប់(ឆក់ត្រី)នៅចំណុចបឹងសារាយស្ថិតនៅខាងជើងភូមិកន្លែងរុនចម្ងាយប្រមាណ២០០០ម៉ែត្រស្ថិតក្នុងភូមិកន្លែងរុនឃុំរាយប៉ាយស្រុកកងមាសខេត្តកំពង់ចាម។
ក្នុងការបង្ក្រាបបានរួមមានក្បាលឆក់ចំនួន០៥គ្រឿងអាគុយ៤០អំពែចំនួន០៥គ្រឿងនិងដងឆក់ចំនួន០៥គូរ។
ចំណែកជនល្មើសគ្រាន់តែបានឃេីញសមទ្ថកិច្ចភ្លាមបានរត់គេចខ្លួន។
Sponsor
បច្ចុប្បន្នវត្ថុតាងខាងលើសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកងមាសដើម្បីស្រាវជ្រាវនិងកសាងសំណុំរឿងតាមនីតិវិធី៕
