សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ស្នើ​កម្មករកម្មការនីដែលបម្រេីការ​នៅក្នុងរោងចក្រសូម​កុំ​មានការ​ភិតភ័យ​ចំពោះ​ការ​ផ្តាច់ EBA ពី​សហភាព​អឺរ៉ុប​ថ្ងៃស្អែក

សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ស្នើ​កម្មករកម្មការនីដែលបម្រេីការ​នៅក្នុងរោងចក្រសូម​កុំ​មានការ​ភិតភ័យ​ចំពោះ​ការ​ផ្តាច់ EBA ពី​សហភាព​អឺរ៉ុប​ថ្ងៃស្អែក

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ សម្តេច​តេ​ជោ​ហ៊ុន សែ ន​នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ទៅ​កាន់​កម្មករកម្មការិនី​ទាំងអស់​កុំ​មានការ​ភ័យ​តក់ស្លុតចំ​ពោះ​ការ​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុបនៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ​នេះ ។

សម្តេច​តេ​ជោបាន​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្តានិង​សាងសង់​ផ្លូវ​លេខ​២និង​លេខ​២២ប្រវែង​សរុប​ជាង៧២​គីឡូម៉ែត្រនា​ព្រឹក​ថ្ងៃ​ទី​១១ខែកុម្ភៈបាន​ថ្លែង​យ៉ាង​ដូច្នេះ​ថាសូម​កូនក្មួយ​កម្មក​រ​កុំ​មានការ​ភិតភ័យ​ចំពោះ​ការ​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ​របស់​ស​ហភាព​អឺរ៉ុប​ឲ្យ​សោះ​ព្រោះថាមិន​ប៉ះពាល់​ដល់​កម្ពុជា​នោះ​ទេ។

Sponsor

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ៖(សុំ​កុំ​មានការ​តក់ស្លុត​ឲ្យ​សោះ យើង​ត្រូវ​ពឹង​ដោយ​ខ្លួនឯងបើ​គេ​ឲ្យ​អុក​ស៊ី​សែន​ជួយ​យើង​យកប៉ុន្តែ​យើង​ពឹង​ខ្លួន​ជា​ការ​ល្អ​) ។

ជាមួយ​គ្នា​នោះ​ដែរចំពោះ​ការ​ផ្តាច់ EBA នេះ​ដែរ​សម្តេច​តេ​ជោក៏​បាន​លើក​ឡើង​ថាប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​មួយ​ចំនួន​ក៏​មិន​ត្រូវ​គ្នា​ផង​ដែរក្នុង​ចំនួន​២៨​ប្រទេសមាន​២៣​ប្រទេសកម្ពុជា​បាន​នាំ​អង្ករ​ចូល​ទៅហើយ​ប្រមាណ​៣០​ម៉ឺន​តោន​នាំ​ចូល ។

ដូច្នេះ​ទាំង​មិន​បង់ពន្ធនិង​បង់ពន្ធ​ក៏​នាំ​ចូលសម្តេច​ក៏​បាន​លើក​ឡើង​ថាការ​ផ្តាច់​អនុគ្រោះ​ពន្ធ​នេះ​ក៏​ជា​សង្គ្រាមចិត្តសាស្ត្រ​ដែល​កំពុង​វាយប្រហារ​មក​កម្ពុជាប៉ុន្តែ​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ដែរ​ឈរ​នៅ​នេះ​សូម​ក្មួយ​ៗ​កុំ​កត់​ស្លុតព្រោះថាបើ​មាន​រឿង​អ្វី​នោះ​រហូត​ដល់​ខែសីហា​ឯណោះ ។

ទាក់ទិន​នឹង​ស្ថានការណ៍​ក្នុង​តំបន់និង​ពិភពលោក​សម្តេច​បញ្ជាក់​ថា:រឿង​ដែល​ប៉ះពាល់​មុនគេគឺ​រឿង​ចំពោះ​រោងចក្រ​កម្ពុជាគឺ​ជំងឺ​កូ​រ៉ូ​ណានៅ​ប្រទេស​ចិនដែល​វត្ថុធាតុដើម​អាច​នឹង ផ្គត់ផ្គង់​មិន​ទាន់(​ទី​១)​និងទី​២បណ្តា​សណ្ឋាគារ​ទាំងអស់​អាច​នឹង​ទេសចរណ៍​ចិន​មិន​ធ្វើ​ដំណើរ​មកអី​ញ្ចឹ​ង​ភោ​ជ​ណី​ដ្ឋា​ន​លក់​មិន​ដាច់​អី​ញ្ចឹ​ង​សុំ​កុំ​ឆ្ងល់​។

ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​លើក​ឡើង​ថា​អ្វី​ដែល​សំខាន់​នៅ​ពេល​នេះ​គឺ​ត្រូវ​រក​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​២​ប្រភេទ​នេះគឺ​មួយ​ប្រភេទ​រក​ថ្នាំព្យាបាល​ជំងឺ​កូ​រ៉ូ​ណា​ថ្មីដែល​អង្គការ​សុខ​ភាព​ពិភពលោកនិង​អ្នកឯកទេស​ចិន​ក៏​ដូច​ជាប្រទេស​ដ៏​ទៀត​កំពុង​ស្វែងរក ។

សម្តេច​ក៏​បាន​បន្ថែម​ប្រភេទ​ថ្នាំ​ទី​២ដែល​ត្រូវ​រកហើយ​មាន​ភាព​ងាយស្រួល​ទេគឺ​ថ្នាំ​ព្យាបាល​ជំងឺ​ភ័យ​ខ្លាចសម្តេច​តេ​ជោ ក៏​បាន​អំពា​នាវ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ងើបឈរ​ក្រោក​ឡើងដើម្បី​រក្សា​សន្តិភាព​ឯករាជ្យ​ជាតិ​របស់​ខ្លួន​ផង​ដែរ ៕