សង្ស័យ​មានអ្នកចាំផ្តល់ព័ត៌មានអោយហេីយសូម្បីតែ​ស្នង​ការខេត្តកំពង់ឆ្នាំបញ្ជារអោយបង្ក្រាបសង្វៀនជន់មាន់បៀរអាប៉ោងដុះស្លែរនេះចេះតែបែកឬមួយក៏ជាឆ្នាំងបាយរបស់លោក

សង្ស័យ​មានអ្នកចាំផ្តល់ព័ត៌មានអោយហេីយសូម្បីតែ​ស្នង​ការខេត្តកំពង់ឆ្នាំបញ្ជារអោយបង្ក្រាបសង្វៀនជន់មាន់បៀរអាប៉ោងដុះស្លែរនេះចេះតែបែកឬមួយក៏ជាឆ្នាំងបាយរបស់លោក

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់ឆ្នាំង:​ ក្រុម​អ្នកញៀន​ល្បែងស៊ីសងជល់​មាន់និង​អា​ប៉ោង ជា​រៀងរាល់ថ្ងៃបាននាំគ្នា​ចូលទៅ​លេង​នៅ​សង្វៀន​ជល់មាន់ ​ដ៏​ធំមួយកន្លែង​ស្ថិត​ក្នុងនៅក្រោម​ដើមឈើ​ទាលឃុំស្វាយ ស្រុក​សាមគ្គី​មានជ័យខេត្តកំពង់ឆ្នាំងនៅជាប់​ព្រំប្រទល់​ឃុំ​ព្រះ​ស្រែស្រុក​ឧដុង្គខេត្តកំពង់ស្ពឺបានដោយសុខស្រួលព្រោះ​សមត្ថកិច្ច​គ្រប់ជាន់ថ្នាក់ឃុំស្រុកនិងខេត្ត សុទ្ធតែ​បានទទួល​​សំណូក​ពី​ម្ចាស់​សង្វៀន​ជល់​មាន់​មួយ​នេះ​ជា​ថ្នូរ​នឹង​ការមិន​បង្ក្រាប។

​​​ប្រជាពលរដ្ឋបានឱ្យដឹងថាជា​រៀងរាល់ថ្ងៃ​សកម្មភាពក្រុម​អ្នកញៀន​ល្បែងស៊ីសងជល់​មាន់និង​អាប៉ោង​បាននាំគ្នា​ចូលទៅ​លេង​នៅ​សង្វៀន​ជល់​ដ៏​ធំនៅក្រោម​ដើមឈើ​ទាលក្នុងឃុំស្វាយស្រុក​សាមគ្គី​មានជ័យខេត្តកំពង់ឆ្នាំងបានយ៉ាង​គគ្រឹកគគ្រេង​គ្មាន​ការបង្ក្រាប​ពី​មន្ត្រី​ជំនាញ​ឬ​អាជ្ញាធរ​មូល​ដ្ឋានឡើយ​។​

Sponsor

​ប្រជាពលរដ្ឋ​បានឱ្យដឹង​ទៀតថាសង្វៀន​ជន់​មាន់​ខាងលើ ត្រូវបាន​មហាជន​ដឹងថាមាន​មន្ត្រីនគរបាល​ម្នាក់​មកពី​ខេត្តកំពង់ចាមជា​អ្នក​ចេញមុខ​រត់ការ​កា​ងនិង​រៀប​ចំក​ញ្ចា​ប់លុយ​សម្រាប់​បង់​ឱ្យទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​នគរបាលកងរាជអាវុធហត្ថរួមទាំង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ។​

​ក្រុមអ្នកលេង​ល្បែង​ជល់​មាន់ម្នាក់បាន​ប្រាប់ថាសង្វៀន​ជល់​មាន់​ខាងលើនេះបើក​លេង​ជាប្រចាំ​ពេញ​មួយ​សប្តាហ៍​ដោយ​មាន​អ្នក​ចូល​ភាគហ៊ុន​ជាច្រើន​នាក់រួមមាន​ទាំង​មន្ត្រី​សមត្ថកិច្ច និង​អាជ្ញាធរ​មួយចំនួន​ថែមទៀតក្រៅពី​ជល់​មាន់​ក៏មាន​បាញ់អាប៉ោង​ដែលមាន​លេង​អ្នកឈ្នះ​ចាញ់​លុយរាប់​ពាន់​ដុល្លារ​ផងដែរ​។​

​តាម​ក្រុម​អ្នក​ជល់​មាន់បាន​បញ្ជាក់ថាស​ង្វៀង​ជល់​មាន់នៅ​ឃុំស្វាយស្រុក​សាមគ្គី​មានជ័យ​នេះមានសុវត្ថិ​ភាពល្អ​ណាស់​មិន​ព្រួយបារម្ភ​ពី​សមត្ថកិច្ច​ចុះបង្ក្រាប​ទេព្រោះ​ម្ចាស់​សង្វៀន​ធា​នា​ជូន​សុវត្ថិភាព​១០០% ។

ប៉ុន្តែ​ពេលខ្លះ​ក្រុម​អ្នក​ជល់​មាន់​ដូចគ្នា​លេង​ចាញ់​ក៏មាន​ករណី​វាយ​ទាត់​ធាក់​គ្នា​ក្នុង​សង្វៀននិង​ប្តឹងផ្តល់​ដល់​មន្ត្រីនគរបាល​ដោះស្រាយ​ម្តងម្កាល​ដែរ ។​

តាម​ព័ត៌មាន​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹងថាមន្ត្រី​ប៉ូលីស​ខេត្តកំពង់ឆ្នាំង​ដែល​ឈរ​កាង​ឬ​ជាម្ចាស់​សង្វៀន​ជល់​មាន់នៅ​ឃុំស្វាយ ស្រុក​សាមគ្គី​មានជ័យ​នេះ​ឈ្មោះ ហុង ដែល​គាត់ធ្លាប់មាន​បទពិសោធន៍​បើក​សង្វៀន​ជល់​មាន់​ជាច្រើន​កន្លែង​ផងដែរ​។

ករណីនេះ​លោក ខូវ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​អ្នកកន្លងមកថារឿង​សង្វៀន​ជល់​មាន់នៅឃុំស្វាយ ​ស្រុក​សាមគ្គី​មានជ័យ​លោក​ដឹង​យូ​ហើយប៉ុន្តែ​ពេល​បញ្ជា​កម្លាំងចុះទៅ​បង្ក្រាប​ចេះតែ​បែកការណ៍​រហូត ។

លោក​ស្នងការក៏សន្យាថានឹង​ឱ្យ​មន្ត្រី​ជំនាញ​ចុះទៅ​ពិនិ​ត្យមើលសង្វៀនមាន់​ខាងលើនេះហើយនឹង​ចាត់វិធានការ​បង្ក្រាប​ឲ្យ​ខាន​តែ​បាន​ប៉ុន្តែចាប់តាំងពីលោកស្នងការនិយាយមករហូតដល់ពេលនេះគេពុំទាន់ឃើញមានការបង្ក្រាប់ទេ៕