ភ្នំពេញៈ លោកឧញ្ញាដួងឆាយបើករថយន្តដោយខ្លួនឯងរថយន្តសេរីទំនើបម៉ាករ៉ូរយពណ៌សអត់មានស្លាកលេខ
បើកឆ្លងស្តុបBSទៅត្រង់មិនបានប្រយ័ត្នក៏ត្រូវបានរថយន្តកាំម៉ារីហាយប្រ៊ិតបើកឆ្លងស្តុបដូចគ្នាក៏ជ្រុលអកហ្សើចាប់ហ្វ្រាំងមិនទាន់បុកចំទ្វាខាងស្តាំបណ្តាលអោយកំពិតអស់មួយជំហៀង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង២០នាទីរំលងអាធាត្រឈានចូលថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្សកែងផ្លូវកម្ពុជាក្រោមនៅចំណុចស្តុបBSស្ថិតនៅក្នុងសង្កាត់មនោរម្យខណ្ឌ៧មករា
រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីអុំប្រុសម្នាក់សូមមិនបញ្ចេញឈ្មោះ
ជាអ្នករត់ម៉ូតូកង់បីនៅស្តុបBSឃើញផ្ទាល់តែម្តងបានអោយដឹងថាមុនពេលកើតហេតុខាងលើនេះគេបានឃើញរថយន្តសេរីទំនើបមួយគ្រឿងម៉ាករ៉ូរយពណ៌សអត់មានស្លាក
លេខនោះទេជារថយន្តរបស់លោកឧញ្ញាដួងឆាយគាត់ជិះតែម្នាក់ឯងធ្វើដំណើរមកតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូងខណះពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះក៏ត្រូវរថយន្តរបស់លោមឧញ្ញាដួងឆាយបើកភ្លើងស្តុបពណ៌ខៀវទៅត្រង់បានពាក់កណ្តាល
ស្តុបហើយក៏ស្រាបតែមានរថយន្តភាគីម្ខាងទៀតម៉ាកកាំម៉ារីហាយប្រ៊ិតពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AY:1549បើកបរតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីលិចទៅកើតបើកក្នុងល្បឿនលឿនហើយបំពាន់នៃភ្លើងស្តុបចរាចរណ៍ដោយភ្លើងក្រហមហើយនៅចង់តែមកទៀតទើបធ្វើអោយអកហ្សើចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកនឹងទ្វាខាងស្តាំនៃរថយន្តសេរីទំនើបម៉ាករ៉ូរយពណ៌សចំពេញទំហឹងបណ្តាលអោយក្រពិតទ្វារថយន្តអស់មួយជំហៀងខាងស្តាំចំនែកឯរថយន្តកាំម៉ារីហាយប្រ៊ិតវិញខូចខាតក្រពិតកាងខាងមុខផ្នែកខាងឆ្វេងភ្លាមៗនោះដែលម្ចាស់រថយន្តកាំម៉ារីហាយប្រ៊ិតមកលត់ជង្គង់សំពះលោកឧញ្ញាដួងឆាយដើម្បីទទួលស្គាល់កំហុកនឹងលើកលែងទោសមិនយកទោសពៃប៉ុន្តែលោកឧញ្ញាដួងឆាយគាត់មិនព្រមដោយសារតែខឹងរថយន្តកាំម៉ារីប្រ៊ិតបើករំលោភ្លើងស្តុបទើបមកបុករថយន្តបណ្តាលអោយខូចខាតរថយន្ត។
ក្រោយពេលកើតហេតុខាងលើនេះរថយន្តភាគីទាំងសងខាងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃសង្នការរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយជាបន្តទៅទៀត។



