សៀមរាប: កូនកម្លោះជិតចូលរោងការទៅហយបានទៅជីកដីធ្វើឡធ្យូងដោយខ្វះការប្រុងប្រយ័ត្នបណ្តាលអោយបាក់សង្កត់ស្លាប់កាលពីថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២វេលាម៉ោង១២និង៣០នាទីមានករណីបាក់ដីសង្កត់ស្លាប់បុរសម្នាក់នៅនឹងកន្លែងស្ថិតនៅភូមិត្រាំងកង់ឃុំស្លែងស្ពានស្រុកស្រីស្នំខេត្តសៀមរាប។
តាមប្រភពពីលោកវរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រីស្នំបានអោយដឹងថានៅវេលាម៉ោង១២និង៣០នាទីជនរងគ្រោះឈ្មោះ ណិត ចាប់ ភេទប្រុស អាយុ២៣ឆ្នាំមុខរបរកសិករស្រុកកំណើតភូមិ ជ្រាប់ចាស់ឃុំជប់វារីស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ បានទៅជីកលុងដីដំបូកធ្វើឡដើម្បីដុតធ្យូងនៅចំណុចគោកស្រែស្មខាងកើតភូមិត្រាំកង់(គោកត្រមែង)ឃុំស្លែងស្ពាន ស្រុកស្រីស្នំប៉ុន្តែខ្វះការប្រុងប្រយ័ត្នទេីបបណ្តាលអោយដីដំបូកបាក់សង្កត់ស្លាប់នៅនឹងកន្លែងជីកតែម្តង ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះវាស់វែងនិងពិនិត្យមើលមិនឃើញមានជាប់ពាក់ព័ន្ធករណីព្រហ្មទណ្ឌទេ ។
ចំណែកសាកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើការប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕


