នគរបាលកំពុងតែតាមចាប់បុគ្គល់ម្នាក់ដែលបានបង្គាប់ចេញពីសាលាដំបូងខេត្តកំពង់ធំដែលមានឈ្មោះ​ សុឹម​ ម៉ាលី​ ពីបទក្លែងបន្លំឯកសារនិងឆបោកដីធ្លីក្នុងវិស័យស្រែប្រាំង

នគរបាលកំពុងតែតាមចាប់បុគ្គល់ម្នាក់ដែលបានបង្គាប់ចេញពីសាលាដំបូងខេត្តកំពង់ធំដែលមានឈ្មោះ​ សុឹម​ ម៉ាលី​ ពីបទក្លែងបន្លំឯកសារនិងឆបោកដីធ្លីក្នុងវិស័យស្រែប្រាំង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់ធំ:​ ចៅក្រមស៊ើបនៃសាលាដំបូងខេត្តកំពង់ធំចេញដីកា​បង្គាប់ឲ្យចាប់ខ្លួន​លោកស្រី ស៊ឹម ម៉ាលី ដែលជាបុគ្គល​ល្បីមួយរូបនៅក្នុងធុរៈកិច្ចដីធ្លីក្នុងវិស័យស្រែប្រាំងត្រូវបានលោក​ លាង សួគី​ ចោទពីបទក្លែងបន្លំឯកសារនិងឆ​បោកតាមសំណុំរឿងព្រហ្មទណ្ទលេខ៤៩៤ចុះថ្ងៃទី១០ខែ​កញ្ញាឆ្នាំ២០១៩តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ២៣/២០​ថ្ងៃទី​៣០ខែមករាឆ្នាំ២០​២០​កន្លងមកនេះតែជនសង្ស័យបានរត់គេខ្លួនរហូតមកដល់ពេលនេះសមត្ថកិច្ចកំពុងតែដុតដៃដុតជើង​ស្រាវជ្រាវរកលោកស្រី ស៊ីម ម៉ាលី មកទទួលទោស​តាមច្បាប់ក្នុងនោសារព័ត៌មាន​យេីង​ទើបទទួលបាននូវព័ត៌មាននៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០​២០​។

យោងតាមដីការបស់សាលាដំបូងខេត្តកំពង់ធំបានបញ្ជាក់ថា លោកស្រី ស៊ឹម ម៉ាលី អាយុ៥៤ឆ្នាំជនជាតិខ្មែរមានទីលំនៅ​ភូមិក្របៅសង្កាត់កំពង់ក្របៅក្រុងស្ទឹងសែនខេត្តកំពង់ធំ ទីកន្លែងកំណើតនៅភូមិក្រាំងក្រហមឃុំកំពង់ស្វាយស្រុក កំពង់ស្វាយខេត្តកំពង់ធំឪពុកឈ្មោះ ឯក ស៊ីម ម្តាយឈ្មោះ ហង្ស ផល្លា ប្តីឈ្មោះ យន់ ឆៃយាន មានកូនបួន០៤នាក់ ។

Sponsor

ក្នុងករណីតុលាការសាលាដំបូងខេត្តកំពង់ធំបានចេញដីកា បង្គាប់ឲ្យសមត្ថកិច្ចតាមរកឃាត់ខ្លួនលោកស្រី ស៊ឹម ម៉ាលី ដោយជននេះត្រូវបានដាក់ឲ្យស្ថិតក្នុងករណីក្លែងបន្លំឯកសារ និងបទប្រើប្រាស់សារសារធារណៈប្រព្រឹត្តទៅលើឃុំត្រ​ពាំង​​ស្រុកកំពង់ស្វាយខេត្តកំពង់ធំនិងក្រុងស្ទឹងសែនខេត្តកំពង់ធំកាលពីថ្ងៃ៦ខែឧសភាឆ្នាំ២០១៤រហូតដល់ថ្ងៃទី៨ ខែសីហាឆ្នាំ២០១៩មានចែងឲ្យផ្តន្ទាទោសលេខតាមមាត្រា​ច្បាប់លេខ៦២៩,៦៣០នៃក្រមព្រហ្មទណ្ឌនិងបទៈឆបោក​ប្រព្រឹត្តនៅភូមិអាចារ្យលាក់សង្កាត់អាចរ្យាលាក់ក្រុងស្ទឹងសែនខេត្តកំពង់ធំកាលពីថ្ងៃទី៦ខែឧសភាឆ្នាំ២០១៤រហូត់​ដល់ថ្ងៃ១៣ខែតុលាឆ្នាំ២០១៩បទល្មើសដែលមានចែងផ្តន្ទាទោសតាមមាត្រា៣៧៧ ៣៧៨ នៃក្រមព្រហ្មទណ្ឌនិងបទៈកំហែង​យកនិងបទសម្លតសាក្សីប្រព្រឹត្តនៅភូមិត្រពាំងចម្បក់ឃុំត្រពាំងឬស្សីស្រុកកំពង់ស្វាយខេត្តកំពង់ធំកាលពីថ្ងៃ១៧ខែ​សីហាឆ្នាំ២០១៩ដែលមានចែងឱ្យផ្តន្ទាទោស៣៦៣ ,៣៦៤,​៥៤៦ នៃក្រមព្រហ្មទណ្ឌ ។

ក្នុងដីកាតុលាការខេត្តកំពង់ធំបានបញ្ជាក់ន័យថាក្រោយពី​បានពិនិត្យយល់ឃើញជនត្រូវចោទបានពុំព្រមចូលខ្លួនតាមដីកាបស់ចៅក្រមស៊ើបដើម្បីឲ្យមានមូលដ្ឋានជូនតុលាការចាត់​ការបានគ្រប់គ្រាន់ថែមទាំងបានរត់គេខ្លួនពីការតាមចាប់របស់តុលាការទើបបានជាបញ្ហាដល់ភ្នាក់ងារមានសមត្ថកិច្ចឲ្យស្រាវជ្រាវចាប់ខ្លួនជនត្រូវចោទឈ្មោះ ស៊ឹម ម៉ាលី ភេទ ស្រីអាយុ៥៤ឆ្នាំជនជាតិខ្មែរមកចំពោះមុខចៅក្រមនៃសាលា​ដំបូងកំពង់ធំដើម្បីចាត់ការតាមច្បាប់ឱ្យប្រធានពន្ធនាគារទទួលឃុំនិងនាំខ្លួនមកចំពោះមុខចៅក្របស៊ើបសួរនៃសាលា​បួងខេត្តកំពង់ធំក្នុងរយះពេលខ្លីបំផុតខាងមុខតាមមាត្រាលេខ​២០១នៃក្រមនីតិវិធីព្រហ្មទណ្ទ ៕