ក្មេងប្រុស​ស្រីមានគ្នា៦នាក់បានបបួសគ្នាទៅលេងទឹកព្រែកតាហ៊ុនដែលមានខ្សាច់អណ្តែតបានលក់ទឹកព្រែកនោះបណ្តាលអោយស្លាប់៣នាក់គួរអោយអាសូរ

ក្មេងប្រុស​ស្រីមានគ្នា៦នាក់បានបបួសគ្នាទៅលេងទឹកព្រែកតាហ៊ុនដែលមានខ្សាច់អណ្តែតបានលក់ទឹកព្រែកនោះបណ្តាលអោយស្លាប់៣នាក់គួរអោយអាសូរ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ក្រចេះ​:​ ក្រុមក្មេងប្រុសស្រីវ័យជំទង់ៗមានគ្នា៦នាក់បាននាំគ្នាទៅងូតទឹកលេងកំសាន្តនៅទន្លេមេគង្គបណ្តាលអោយលង់ស្លាប់៣នាក់និង៣នាក់ទៀតត្រូវបានប្រជាពលរដ្ឋជិះទូក​ទៅជួយទាន់ហេតុការភា្ញក់ផ្អេីលនេះកេីតឡេីងកាលពីវេ​លាម៉ោ​ង​៥និង២០នាទីល្ងាចថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២០ត្រង់ចំណុច​ព្រែកតាហ៊ុនភូមិថ្មី២ឃុំខ្សាច់អណ្តែតស្រុកឆ្លូងខេត្តក្រចេះដែលគេធ្លាប់ហៅថា:(ព្រែកតាហុបជាកន្លែងជើងកប )។

បើតាមប្រភពនៅកន្លែងកើតហេតុបាននិយាយថាក្មេងៗវ័យជំទង់មួយក្រុមបាននាំគ្នាមកមុជទឹកលេងនៅចំណុចខាងលើ ក្រោយពីមុជទឹកលេងសប្បាយក៏មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលស្រាប់តែបាត់មនុស្ស៣នាក់ក៏ឆោឡោនាំគ្នារកក្រោយ​មកក៏ប្រទះឃើញតែសង្គ្រោះមិនបានព្រោះជនរងគ្រោះទាំង​នោះបានស្លាប់ទៅហើយ ។

Sponsor

បេីកតាមប្រភពខ្លះទៀតបានអោយដឹងថាមានក្មេងស្រីវ័យ​១៤ឆ្នាំ២នាក់ចុះទៅលេងទឹកក្នុងទន្លេហៅកោះខ្សាច់ដុះរួចក៏រអិលចូលរបាក់ខ្សាច់លុងទឹកស្រាប់តែពេលនោះមាន​ក្មេង​ប្រុស​ចំនួន៤នាក់ឃើញក៏ស្ទុះលោតទឹកទៅជួយតែក្មេងស្រីដែលលុងទឹកនោះក៏ចាប់តោងជាប់បណ្តាលអោយលិចទៅ​ទាំងអស់គ្នាបន្ទាប់មកក៏ពលរដ្ឋឃើញសភាពដូចនោះក៏យក​ទូកមកជួយបានក្មេងប្រុស៣នាក់បាត់៣នាក់រកមិនឃើញ ។

សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះទី១ឈ្មោះ ធិន ភត្រា ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិថ្មី២ឃុំខ្សាច់អណ្តែតស្រុកឆ្លូងខេត្តក្រចេះ ។
ទី២ឈ្មោះ ខុន ធារ៉ា ភេទស្រីអាយុ១៤ឆ្នាំជនជាតិខ្មែរទីលំ​នៅ​ភូមិព្រែកសំរោង១ឃុំខ្សាច់អណ្តែតស្រុកឆ្លូងខេត្តក្រចេះ ។
ទី៣ឈ្មោះ ឡេ ចាន់រក្សា ភេទស្រីអាយុ១៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិជ្រោយថ្មក្រោមឃុំឆ្លូងស្រុកឆ្លូងខេត្តក្រចេះ ។
បច្ចុប្បន្នសាកសពទាំង៣នាក់ត្រូវបានសមត្ថកិច្ចក្រោយធ្វើកោសល្យវិច័យថាពិតជាស្លាប់ដោយសារលង់ទឹក។

ក្រោយពីបានពិនិត្យរួចរាល់ហេីយសមត្ថកិច្ចក៏បានប្រគល់អោយ​ទៅក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យរៀងៗខ្លួនតាមប្រពៃណី៕