ខេត្តកណ្តាល: ថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០ជាថ្ងៃដែលប្រជាជនទូទាំងពិភពលោកបានប្រារព្ធកម្មវិធីបុណ្យនៃក្តីស្រលាញ់ជាពិសេសប្រជាជនខ្មែរយ់ងក៏ធ្វេីកម្មវិធីបុណ្យនៃក្តីស្រលាញ់នេះតែក្រឡេកមកមេីលកូនអាកាត់ញ្ញ៉ូម្នាក់ផឹកសុីស្រវឹងដោយខឹងនិងម្តាយស្តីបន្ទោសបន្តិចន្ទួតបែរជាមានគំនិតខឹងបានដុតផ្ទះខ្លួនឯងឆេះអស់ពីខ្នងត្រូវថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០វេលាម៉ោង១៨និង៣០នាទីចំណុចភូមិស្វាយតានីឃុំព្រែកជ្រូកស្រុកស្អាងខេត្តកណ្តាល មានករណីអគ្គិភ័យកើតឡើងបណ្ដាលឲ្យផ្ទះចំនួន ០២ខ្នង ។
សមត្ថកិច្ចបានអយដឹងថាម្ចាស់ផ្ទះទី១ឈ្មោះ ពក ទ្រព្យ ភេទ ស្រីអាយុ៥៦ឆ្នាំនៅភូមិស្វាយតានីឃុំព្រែកគយស្រុកស្អាង ខេត្តកណ្តាលមុខរបរកសិករ(មេម៉ាយ)ផ្ទះមានទំហំ៨x៩ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសីរៀបចិញ្ចាំងបេតុងក្រោម ។
ចំណែកម្ចាស់ផ្ទះទី២ឈ្មោះ ថា អឺង ភេទស្រីអាយុ៤១ឆ្នាំនៅភូមិកើតហេតុខាងលើទំហំផ្ទះ៥x៧ម៉ែត្រពីឈើដំបូលស័ង្កសី
ករណីនេះមិនបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតមនុស្សទេ ។
ករណីនេះគឺបង្ករមកពីកូនប្រុសដែលមានឈ្មោះ រុន ពក ភេទប្រុសអាយុ៣៣ឆ្នាំមានទីលំនៅភូមិស្វាយតានីឃុំព្រែកគយស្រុកស្អាងខេត្តកណ្តាលមុខរបរកសិករបានដុតឆេះផ្ទះ។
ក្រោយពីកេីតហេតុជនដែលដុតបំផ្លាញផ្ទះខ្លួនឯងបង្ករអោយដល់អ្នកក្បែរខាងនោះត្រូបានសមត្ថកិច្ចឃាត់ខ្លួនយកទៅកាន់អធិកាដ្ឋាននគរបាលស្រុកស្អាងចាត់ការតាមនិតិវិធីច្បាប់។
