ភ្នំពេញៈ ឆ្លងថ្ងៃបុណ្យនៃក្តីស្រលាញ់មិនទាន់និងផុតស្រួលផងកេីតមានអគ្គីភ័យ២ករណីយផ្សេងគ្នាមួយនៅវេលាម៉ោង ០១និង៥៥នាទីរំលងអទ្រាតថ្ងៃសៅរ៍ថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ក្រុមទី៤ភូមិសាមគ្គីសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
ចំណែកមួយករណីទៀតកេីតឡេីងកាលពីព្រឹកព្រលឹមនៅវេលាម៉ោង៥និង៣០នាទីថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២០ស្ថិតតាមបណ្ដោយផ្លូវវ៉េងស្រេងនៅទល់មុខផ្សារត្រពាំងថ្លឹងក្នុងភូមិត្រពាំងថ្លឹង៣សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបណ្តាលអោយឆេះអស់៤ល្វែងជាប់គ្នា។
ទី១ម្ចាស់ឈ្មោះ : ហាក់ គឹមនី ភេទស្រីអាយុ៦៦ឆ្នាំមុខរបរនៅផ្ទះមូលហេតុៈឆ្លងចរន្តអគ្គិសនី ។
ផ្ទះជាប្រភេទសំណង់ៈឈើប្រក់ស័ង្កសីទំហំ៦ម៉ែត្រx១២ម៉ែត្រខូចខាតសំភារះឆេះផ្ទះ១អស់ទាំងស្រុងផ្ទះទំហំ៦ម៉ែត្រx១២ម៉ែត្រនឹងឆេះរាលដាលដល់ផ្ទះចំនួន៤ផ្ទះនឹងសាលារៀនចំនួន២បន្ទប់។
មិនបង្ករអោយមានអ្នរងរបួសឬស្លាប់ក្នុងហេតុការណគ្រោះអគ្គីភ័យនេះទេ្នុងនោះប្រេីរថយន្តការិ.អគ្គិភ័យចំនួន១៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន១៨ឡានស្មេីនឹង ៧២ម៉ែត្រគូប ។
រថយន្តជំនួយក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន០៥ គ្រឿងមិនបានប្រេីប្រាស់ទឹករថយន្តជំនួយក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន០២គ្រឿងមិនបានប្រេីប្រាស់ទឹករថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១ឡានប្រេីប្រាស់ទឹកអស់ចំនួន០១ឡានស្មេីនឹង០៤ម៉ែត្រគូបរថយន្តជំនួយសាលាខណ្ឌឫស្សីកែវចំនួន០១គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន០១ឡានស្មេីនឹង០៤ម៉ែត្រគូបពន្លត់ចប់នៅម៉ោង០២និង៣០នាទីនាថ្ងៃខែឆ្នាំដដែល ។
កណីទី២លំនៅឋាន១ដែលមានម្ចាស់ផ្ទះលក់ពូកមានឈ្មោះហង្ស ចាន់ណា ភេទស្រីអាយុ៣៣ឆ្នាំគិតជាប្រាក់ប្រមាណជាង១ម៉ឺនដុល្លារ,
២ .ផ្ទះលក់ម៉ូតូគ្រប់ប្រភេទ២ល្វែងមានម្ចាស់ឈ្មោះ សួ សកុសល ភេទប្រុសអាយុប្រហែល៤០ឆ្នាំបានរងការខូចខាតម៉ូតូប្រមាណ៩០គ្រឿង,
៣.ផ្ទះលក់ម៉ូតូធំនិងជួសជុលមានម្ចាស់ឈ្មោះជា ហ៊ុយ ភេទប្រុសអាយុ៣៥ឆ្នាំខូចខាតអស់ម៉ូតូធំ៣០គ្រឿង។
តាមសាក្សីបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញមានការទុស្សេខ្សែភ្លើងនៅបង្គោលជាប់ផ្ទះលក់ពួកបណ្តាលអោយខ្សែភ្លើងឆេះរាលដាល់ទៅដល់ផ្ទះលក់ពូកមុនបន្ទាប់មកឆេះរាល់ដាល់ដល់ផ្ទះលក់ម៉ូតូនិងជួសជុលម៉ូតូដែលស្ថិតនៅជប់គ្នានោះជាបន្តបន្ទាប់យ៉ាងសន្ធោរសន្ធៅ។
តាមព័ត៌មានអោយដឹងថាដោយសាតែពួកនិងម៉ូតូដែលមាសាំងភ្លើងបានឆេះរាលដាល់យ៉ាងរហ័សពេញបន្ទុកទោះបីរថយន្តពន្លត់អគ្គីភ័យបានទៅដល់បាញ់អន្តរាគមន៍បាញពន្លត់យ៉ាងណាពុំអាចទប់ស្កាត់បាន។
តាមនគរបាលអោយដឹងថានៅក្នុងហេតុការណ៍អគ្គីភ័យ រថយន្តពន្លត់អគ្គីភ័យចំនួន៣០គ្រឿងបានទៅអន្តរាគមន៍ បាញ់ពន្លត់អស់រយះពេលប្រមាណ២ម៉ោងទើបភ្លើងបានរលត់ទៅវិញនៅវេលាម៉ោងប្រមាណ៧និង៥០នាទីព្រឹក ។
ទោះបីជាយ៉ាងលំនៅឋានចំនួន៤ល្វែងដែលត្រូវភ្លើងឆេះរងការខូចខាតទាំងស្រុងរួមជាមួយទ្រព្យសម្បត្តិរាបម៉ឺនដុល្លារ ដែលម្ចាស់ខំសន្សំជាយូមកហើយត្រូវបានបំផ្លាញមួយពព្រិចភ្នែក។ទោះបីជាយ៉ាងណាគេពុំដឹងពីទំហំទឹកប្រាក់ពិតដែលរងការខូចខារពិតប្រាកដឡើយ ។



តាមនគរបាលអោយដឹងអគ្គីភ័យ បណ្តាលមកពីទុស្សេខ្សែភ្លើងនៅបង្គោលហើយភ្លើងបានឆេះរាលដាល់ទៅលំនៅឋានចំនួន៤ល្វេងរងការខូចខាតទាំងស្រុង។






