តាកែវ: បទល្មេីសលួចលាក់ដាំកញ្ឆានៅតែបន្តដោយក្រុមឈ្មួញរកសុីក្នុងនោះដោយមានកាយកចិត្តទុកដាក់ចំពោះការទប់ស្កាត់នៅក្នុងមូលដ្ឋានខេត្តជាពិសេសស្រុកគិរីវង់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវនៅថ្ងៃទី១៦ខែកុម្ភះឆ្នាំ២០២០វេលាម៉ោង០៧នឹង៣០នាទីកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកបានចេញប្រតិបត្តិការស្រាវជ្រាវរកទីតាំងលួចដាំកញ្ឆាខុសច្បាប់និងដុតបំផ្លាញចោលនៅនឹងកន្លែងបានចំនួន១៣ទីតាំងអាងស្តុបទឹកចំនួន០៧ដែលជនល្មើសលួចដាំនៅតាមចង្កេះភ្នំនិងដីរាបតាមកន្លៀតថ្មស្ថិតនៅចំណុចភ្នំគុហ៊ាចិននិងដាដំរីលេងក្នុងភូមិសាស្រ្តឃុំព្រះបាទជាន់ជុំស្រុកគិរីវង់ខេត្តតាកែវលើផ្ទៃដីប្រមាណ១.០១៣ម៉ែត្រការ៉េ ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងនិងស្រាវជ្រាវស្វែងរកជនល្មើសដែលលួចដាំដំណាំកញ្ឆាទាំងនេះដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕






