មកស្វែងយល់ពីប្រវត្តព្រះរាជដំណាក់ដ៏កំសត់នៅលេីភ្នំបូកគោដែលសាងសង់ឡេីងដោយព្រះបាទសម្តេចព្រះមុន្នីវង្ស

មកស្វែងយល់ពីប្រវត្តព្រះរាជដំណាក់ដ៏កំសត់នៅលេីភ្នំបូកគោដែលសាងសង់ឡេីងដោយព្រះបាទសម្តេចព្រះមុន្នីវង្ស

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពត​:​ អ្នកទេសចរណ៍ដែលបានឡើងទៅដល់កំពូលភ្នំ​បូក​គោកាលពីប៉ុន្មានឆ្នាំមុនធ្លាប់ឃើញព្រះរាជដំណាក់ព្រះបាទ​សម្ដេចព្រះមុនីវង្សរងការបំផ្លិចបំផ្លាញនិងទុកចោលឲ្យនៅឯកោគួរសង្វេគ។

ឥលូវព្រះរាជដំណាក់នេះមានការជួសជុលកែលម្អរំលេចសោភ័ណភាពគួរឲ្យទាក់ទាញប៉ុន្តែក៏មានហ្វេសប៊ុកមួយ សម្តែងការសោកស្តាយដែលមិនគួរអតីតព្រះរាជនិវេសន​ដ្ឋានក្លាយជារបស់ឯកជន។

Sponsor

យោងតាមទំព័រហ្វេសប៊ុក Royal du Cambodge បានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថាព្រះរាជដំណាក់ព្រះបាទស៊ីសុវត្ថិមុនីវង្សលើភ្នំបូកគោទីឋានសោយទិវង្គត ត្រូវបានជួសជុលរួចរាល់និងត្រូវបានជួលឱ្យឯកជនហើយ។

ហ្វេសប៊ុកនោះសរសេរបញ្ជាក់ថាទោះបីជាទីតាំងនិងអគារផ្សេងៗត្រូវបានជួលទៅឱ្យឯកជនក្តីខ្ញុំថារាជការគួរតែប្រគល់អគារដោយឡែកមួយនេះជូនទៅខាងរាជវាំងវិញឬយ៉ាងហោចណាស់កែប្រែអគារនេះជាសារមន្ទីរដើម្បីរំឭកដល់គ្រាមួយនៃប្រវត្តិសាស្ត្រដ៏រុងរឿងនៃអគារនេះដែលធ្លាប់ជារម្យស្ថាននៃស្តេចផែនដីខ្មែរដើម្បីទុកជាកេរដំណែល រំឭកទៅដល់ព្រះមហាករុណាទិគុណរបស់ព្រះអង្គនិងដើម្បីជាចំណេះដឹងកាសិក្សាស្រាវជ្រាវផ្សេងៗរបស់មនុស្សខ្មែរជំនាន់ក្រោយ។

ទំព័រហ្វេសប៊ុកដដែលបានសរសេរជាអាទិ៍ថាភ្នំបូកគោនាទឹកដីខេត្តកំពតមានប្រវត្តិដិតដាមជាមួយព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមុនីវង្សឬហ្លួងខត្តិយកោដ្ឋព្រះ​រាជ​អយ្យកោទួត(ជីតាទួត)នៃព្រះមហាក្សត្រខ្មែរបច្ចុប្បន្ន គឺព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី។

ភ្នំបូកគោជាឋានសួគ៌មួយរបស់កម្ពុជាជាទីដែលព្រះបាទមុនី​វង្សបានត្រាស់បង្គាប់ឲ្យសាងសង់ព្រះរាជដំណាក់ខណៈកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលបារាំង។

នៅ​ឆ្នាំ១៩៣៩សង្គ្រាមលោកលើកទីពីរបានផ្ទុះឡើងប្រទេស​សៀមដែលមានវិវាទជាមួយប្រទេសបារាំងត្រូវបានគាំទ្រពីប្រទេសជប៉ុនបានគាបសង្កត់បារាំងដណ្ដើមយកខេត្តបាត់​ដំបងនិងទឹកដីឋិតនៅចន្លោះជួរភ្នំដងរែកនិងខ្សែស្របទី១៥។

ដោយឈឺព្រះទ័យនឹងការរំលោភទឹកដីពីសំណាក់សៀម ព្រះរាជសុខភាពរបស់ព្រះករុណាព្រះមុនីវង្សក៏ទ្រុឌទ្រោមជាលំដាប់ព្រះអង្គបានយាងមកគង់ប្រថាប់ក្នុងព្រះរាជដំណាក់ភ្នំបូកគោរហូតសោយព្រះទិវង្គតនៅរាត្រីថ្ងៃទី២៥ខែមេសា ឆ្នាំ១៩៤១ក្នុងព្រះជន្មាយុ៦៦វស្សាបន្ទាប់ពីសោយរាជ្យបាន​១៤ឆ្នាំ។

គួរបញ្ជាក់ថាភ្នំបូកគោឋិតនៅក្នុងជួរភ្នំកំចាយជាប់មាត់សមុទ្រ ពីមុននៅក្នុងភូមិសាស្ត្រឃុំកោះតូចស្រុកកំពតខេត្តកំពតបានក្លាយជាទីក្រុងសម្រាប់លំហែកាយរបស់អ្នកទេសចរជាពិ​សេសពួកអឺរ៉ុបចូលចិត្តបំផុតព្រោះមានសីតុណ្ហភាពត្រជាក់គ្រប់រដូវកាល។

នៅឆ្នាំ១៩២៥សម័យលោក ហ្វ្រង់ស្វ័រ បូដ្វាំង ជារេស៊ីដង់ស៊ុនប៉េរីយើរនៅកម្ពុជាបានចាត់ឲ្យកសាងផ្លូវឡើងភ្នំនេះដោយបត់បែនក្រវិកក្រវៀនកាត់ជួរភ្នំឆ្លងជ្រោះតាំងពីជើងភ្នំរហូត​ដល់ខ្ពង់រាបកំពូលភ្នំមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រ។

ដោយឡែកព្រះរាជដំណាក់ដែលកសាងក្នុងសម័យអាណានិគមបារាំងមានឈ្មោះជាភាសាបារាំងថា RESIDENCE DE S-M MONIVONG ដែលប្រែថាព្រះរាជដំណាក់ព្រះ​ ករុណា មុនីវង្ស​ ទន្ទឹមនោះព្រះអង្គបានកសាង”វត្តសំពៅប្រាំ” ឧទ្ទិសចំពោះព្រះពុទ្ធសាសនាផងដែរ។