ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកមិញនេះបានបញ្ជាក់ថាក្រសួងប្រៃសណីយ៍ត្រូវតែបិទទាំងអស់ចំពោះការ Live លក់ Online ដែលសិចស៊ីបង្ហាញកេរ្តិ៍ខ្មាស់ស្ត្រីព្រឹកមិញនេះសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។
ក្នុងឱកាសនោះដែរសម្ដេចបានលើកឡើងពីរឿងមិនល្អ សម្រាប់នារីកម្ពុជាក្នុងការLiveតាមOnlineលក់ផលិតផលនានាដែលបង្ហាញភាពសិចស៊ីជ្រុល។
ចំពោះរឿងនេះសម្ដេចបានបញ្ជាឱ្យក្រសួងប្រៃសណីយ៍ ត្រូវតែបិទទាំងអស់ចំពោះការ Live លក់តាម Online ដែលសិចស៊ីបង្ហា្កកេរ្តិ៍ខ្មាស់ស្ត្រីខ្លាំង។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី»មានព្រះមហាក្សត្រីនរោត្តមមុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយសនិងមានសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធានកិត្តិយស។
ចាប់តាំងពីឆ្នាំ២០០៦មកថ្នាក់ដឹកនាំនៃ(ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី)ដែលមានលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីជាប្រធានតែងតែបើកកិច្ចប្រជុំជាទៀងទាត់រៀងរាល់មួយឆ្នាំម្តងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែនកិច្ចប្រជុំធ្វើឡើងដើម្បីតាមដាននិងត្រួតពិនិត្យរាល់សកម្មភាពការងារនិងការអនុវត្តរាល់អនុសាសន៍លើការងារមួយចំនួនរបស់«ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី»ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទីពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី៕



