មុខសញ្ញា​ឆក់វ័យក្មេង២នាក់ត្រូវបានសកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិទួលស្វាយព្រៃទី១ឃាត់ខ្លួនក្រោយពីឆក់​ទូរស័ព្ទ​ពីបុរស់សន្តិសុខម្នាក់

មុខសញ្ញា​ឆក់វ័យក្មេង២នាក់ត្រូវបានសកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិទួលស្វាយព្រៃទី១ឃាត់ខ្លួនក្រោយពីឆក់​ទូរស័ព្ទ​ពីបុរស់សន្តិសុខម្នាក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងបរស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស នៅថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២០វេលាម៉ោង៤និង៤០នាទីប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១បានជនសង្ស័ចំនួន២នាក់ នៅចំណុចមុខផ្ទះលេខ៦០ផ្លូវ១៩៩ក្រុម៤០ភូមិ៥សង្កាត់ទួលស្វាយព្រៃ១ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យចំនួន២នាក់ទី១ឈ្មោះ ងិន ចាន់ពិសិដ្ឋភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរស្នាក់នៅ ផ្ទះគ្មានលេខផ្លូវ២០២សង្កាត់ទឹកល្អក់ទីខណ្ឌ័ទួលគោក រាជធានីភ្នំពេញមុខរបរសិស្ស ។
ទី២ឈ្មោះ បូ ពុទិ្ធរ៉ូ ភេទប្រុសអាយុ១៤ឆ្នាំជនជាតិខ្មែរស្នាក់​នៅផ្ទះ២៩១ផ្លូវ២៤៥សង្កាត់ផ្សាដើមគរខណ្ឌទួលគោករាជ​ធានីភ្នំពេញមុខរបរសិស្ស ។

Sponsor

វត្ថុតាងចាប់យក
ម៉ូតូ២គ្រឿងម៉ាកស្កូបពីពណ៌សស៊េរី២០២០ពាក់ផ្លាកលេខ: ភ្នំពេញ1HL 1286 និងម៉ាកស្កូបពីពណ៌សរឆ្នាំ២០២០ពាក់ផ្លាក់លេខភ្នំពេញ1 HW 1150( ជារបស់ជនសង្ស័យ) ។
ទូរស័ព្ទចំនួន១គ្រឿងម៉ាកoppoF11ពណ៌ខ្មៅ( របស់ជនរងគ្រោះ ) ។

ជនរងគ្រោះឈ្មោះ សុីម វុធ ភេទប្រុស៥៦ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៦៨២ផ្លូវជាតិលេខ២ភូមទួរការសង្កាត់ ចាក់អង្រែរខណ្ឌមានជ័យមុខរបរសន្ដិសុខ។

តាមប្រភពពីជនរងគ្រោះមុនពេលកើតហេតុថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២០វេលាម៉ោង៤និង៣០នាទីទៀបភ្លឺជនរងគ្រោះកំពុងជិះម៉ូតូដើរត្រួពិនិត្យសន្ដិសុខតាមគោលដៅពេលមកដល់ចំនុចកើតហេតុខាងលើក៏ឈប់ម៉ូតូអង្គុយចុចទូរស័ព្ទដើម្បីផ្ញើរបាយការរណ៌ពេលនោះក៏មានក្រុុមជនសង្ស័យចំនួន​៣នាក់ជិះម៉ូតូចំនួន២គ្រឿងដោយជនសង្ស័យឈ្មោះ ងិន ចាន់ពិសិដ្ឋ ជាអ្នកបើកម៉ូតូជាមួយជនសង្ស័យឈ្មោះ ទី អង្គុយពីក្រោយបានធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះបានសម្រេចចំណែកជនសង្ស័យឈ្មោះ បូ ពុទ្ធិរ៉ូ ជិះម៉ូតូម្នាក់ឯងជាអ្នកបិទគូថរួចក្រុមជនសង្ស័យជិះម៉ូតូរត់គេចខ្លួនតែត្រូវសមត្ថកិច្ចយើងល្បាតក្នុងមូលដ្ឋានល្បាតដល់ក៏ធ្វើការឃាត់​ខ្លួនជនសង្ស័យបានចំនួន២នាក់នាំមកទីស្នាក់ការប៉ុស្ដិ៍នគរ​បាលទួលស្វាយព្រៃទី១តែម្ដង។

ចំណែកជនសង្ស័យឈ្មោះ ទី ដែលជាអ្នកធ្វើសកម្មភាពបានយកទូរស័ព្ទបានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើរួមនិងវត្ថុតាង( ម៉ូតូធ្វើសកម្មភាព )បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដើម្បីធ្វើការសាកសួរបន្ដនិងចាត់តាមនីតិវិធីច្បាប់ ។