ទីតាំងរោងសិប្បកម្មជាច្រើនកន្លែងនៅក្រុងប៉ោយប៉ែត គឺជាប្រភពផ្ដល់ចំណូលរបស់លោក នូវ និល នាយសង្កាត់រដ្ឋបាលព្រៃឈើ

ទីតាំងរោងសិប្បកម្មជាច្រើនកន្លែងនៅក្រុងប៉ោយប៉ែត គឺជាប្រភពផ្ដល់ចំណូលរបស់លោក នូវ និល នាយសង្កាត់រដ្ឋបាលព្រៃឈើ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បន្ទាយមាន​ជ័យ:​ សិប្បកម្មកែច្នៃឈើមួយកន្លែងបាននាំចូលឈើប្រណីតជាច្រើនឆ្នាំមកហើយដឹកមកពីបណ្តាខេត្តផ្សេងៗដើម្បីយកមកកែច្នៃធ្វើជាគ្រឿងសង្ហារឹមលក់ចែកចាយក្នុងក្រុងប៉ោយប៉ែតនិងតាមបណ្តាខេត្តក្រុងផ្សេងៗដោយ​សង្ស័យថាសិប្បកម្មនេះមិនមានច្បាប់អនុញ្ញាតនិងឈើ​ដែល​នាំចូលមកកែច្នៃសុទ្ធតែជាឈើដែលខុសច្បាប់។

សូមបញ្ជាក់ថាសិប្បកម្មខាងលើនេះស្តិតនៅក្នុងភូមិមិត្តភាព​សង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅក្បែរផ្សារហ៊ុយឡេង។

Sponsor

ប្រភពបានឲ្យដឹងថាសិប្បកម្មកែច្នៃឈើខាងលើនេះបានផ្ទុក និងនាំយកឈើសុទ្ធតែមានទំហំធំៗយកមកកែច្នៃហើយ​ដោយឈើខ្លះនៅជារូបរាងដើមឈើស្រស់ៗនៅឡើយ។

ចំពោះបញ្ហានេះគេនៅមិនទាន់ឃើញលោក នូវ និល នាយ​សង្កាត់រដ្ឋព្រៃឈើទទួលបន្ទុកស្រុកអូរជ្រៅស្រុកម៉ាឡៃនិង ក្រុងប៉ោយប៉ែតចុះបង្រ្កាបម្តងណាឡើយ។

ដោយគេសង្ស័យថាលោក​ នូវ​ និលអាចនិងបានទទួលផល​ប្រយោជន៍ពីកន្លែងសិប្បកម្មកែច្នៃឈើទាំងនោះទើបរក្សាភា​ពស្ងៀមស្ងាត់មកជាច្រើនឆ្នាំយ៉ាងដូច្នេះ។

ប្រភពដាច់ដោយឡែកមួយបានបង្ហើបឲ្យដឹងថានៅក្នុងក្រុងប៉ោយប៉ែតនេះគឺមានឈើប្រណីតជាច្រើនកន្លែងទៀតនៅ​ក្នុងក្រុងប៉ោយប៉ែតគឺគេតែងតែសង្កេតឃើញមានរថយន្តសេរីទំនើបៗបានដឹកចេញចូលរាល់យប់ដើម្បីយកស្តុបទុក និងដឹកទៅចែកចាយបន្ត។

ប្រភពបន្តថាឈើដែលស្តុបទុកនៅក្នុងប៉ោយប៉ែយនេះគឺជាឈើរបស់មេឈ្មួញ(សូមលាក់ឈ្មោះសិន)គឺជាមេឈ្មួញឈើនាំចេញពីប្រទេសថៃចូលមកកម្ពុជាដើម្បីយកមកចែកចាយក្នុងប្រទេសកម្ពុជាយ៉ាងរលូនមិនឃើញមន្ត្រីជំនាញនិងស្ថាប័នពាក់ព័ន្ធរូបណាហ៊ានចេញមុខទប់ស្កាត់រឺបង្រ្កាបឡើយ ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែតសូមអំពាវនាវដល់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យព្រមទាំងនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិង ជាប្រធានគណកម្មការប្រឆាំងបទល្មើសព្រៃឈើគួរតែបើក​ស៊ើបអង្កេតលើសកម្មភាពរបស់លោក នូវ និល នាយសង្កាត់​រដ្ឋបាលព្រៃឈើទទួលបន្ទុកស្រុកម៉ាឡៃស្រុកអូរជ្រៅនិងក្រុងប៉ោយប៉ែតនេះផងចុះទាន។

បើមិនដូច្នោះទេការលំហូរចូលឈើខុសច្បាប់មកក្រុងប៉ោយប៉ែតគឺនៅតែបន្តធ្វើសកម្មភាពបានយ៉ាងរលូនហើយព្រៃ​ឈើប្រាកដជាវិនាសហិនហោចជាក់ជាមិនខាន។

ពាក់ព័ន្ធទៅនិងបញ្ហាដូចខាងលើនៅពីថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០​២០វេលាម៉ោង១០និង៤០នាទីខាងសារព័ត៌មានយើងបាន​ខលទៅដើម្បីសុំការបំភ្លឺពីលោក នូវ និល តាមរយ:លេខទូរស័ព្ទ012 55 55 84 ខលចូលជាច្រើនដងតែលោកមិនទទួលនោះទេ៕