លោក អូន ពន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិ​រញ្ញវត្ថុមិនគួរមើលរំលងអំពើពុករលួយយ៉ាងពេញទំហឹង​រប​ស់​លោក យូ ហេង ដែលជាប្រធានសាខាគយខេត្តបាត់​ដំ​បងដែល​កំពុងតែឃុបឃិតគ្នាឲ្យលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយ​ច្រកទ្វារអន្តរជាតិដូងស្រុកកំរៀង​និងបក្ខពួក

លោក អូន ពន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិ​រញ្ញវត្ថុមិនគួរមើលរំលងអំពើពុករលួយយ៉ាងពេញទំហឹង​រប​ស់​លោក យូ ហេង ដែលជាប្រធានសាខាគយខេត្តបាត់​ដំ​បងដែល​កំពុងតែឃុបឃិតគ្នាឲ្យលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយ​ច្រកទ្វារអន្តរជាតិដូងស្រុកកំរៀង​និងបក្ខពួក

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បាត់ដំបង​:​ ប្រភពបានឲ្យដឹងទៀតថាក្រោយពេលលោក យូ ហេង ទទួលបានតំណែងជាប្រធានសាខាគយខេត្តបាត់ដំបង គឺលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូងព្រមទាំងបក្ខពួកក៏មានឱកាសប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាលដែរ។

ឈ្មួញធំៗមួយចំនួនអាចនាំចូលទំនិញគេចពន្ធប្រេងសាំងគេ​ច​ពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិដូងកាន់តែច្រើនឡើងព្រោះមានការឃុបឃិតបើក​ដៃពីសំណាក់លោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយ​ច្រកទ្វារអន្តរជាតិដូងដែលល្បីល្បាញខាងពុករលួយ។

Sponsor

ក្រុមឈ្មួញនិងអាជីវករមួយចំនួនដែលរកស៊ីនាំចូលទំនិញ​ពីប្រទេសសៀមតាមច្រកទ្វារអន្តរជាតិដូងបានឲ្យដឹងថា ទោះបីពួកគេបង់ពន្ធគយនៅច្រកព្រំដែនរួចហើយក៏ដោយ ក៏ត្រូវមន្ត្រីគយឈ្មោះ ជ័យ ជនតារា ដែលជាមនុស្សជំនិត​របស់លោក អ៊ុំ ចាន់រតនា គាបយកលុយលើតុក្រោមតុមួយ ជាន់ទៀតយ៉ាងកំរោល។

ប្រការនេះធ្វើឲ្យពួកគាត់រកស៊ីស្ទើរគ្មាននៅសល់ផលចំ​ណេញព្រោះមន្ត្រីគយប្រចាំស្នាក់ការការិយាល័យគយច្រកទ្វារអន្តរជាតិដូងគាបយកលុយតាមរបៀបពុករលួយកាន់តែ ច្រើនឡើងៗមន្ត្រីគយក្នុងខេត្តបាត់ដំបងមួយចំនួនបានឲ្យដឹងថាការដែលលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយ​ច្រកទ្វារអន្តរជាតិដូងនិងបក្ខពួកឈ្មោះ ជ័យ ជនតារា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបងជាបង្អែកដ៏រឹងមាំរបស់ពួកគេ។

ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិដូងស្រុកកំរៀង បានឲ្យដឹងថាមួយរយៈចុងក្រោយនេះលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូងនិងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាជាងមុនហើយពួកគេប្រើឈ្មោះលោក យូ ហេង មេគយខេត្តបាត់ដំបង មកបិទបាំងយ៉ាងរលូន។

ហេតុនេះលោក អូន ពន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមិនគួរមើលរំលងអំពើពុករលួយយ៉ាងពេញទំហឹងរបស់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់​ដំ​បងដែលកំពុងល្បីល្បាញខាងពុករលួយនោះទេដោយហេតុថាមិនមែនតែលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូងនោះទេដែលលោក យូ ហេង ឃុបឃិតបើកដៃឲ្យធ្វើអ្វីៗតាមអំពើចិត្តគឺមន្ត្រីគយនៅតាមច្រកព្រំដែនក្នុងស្រុកសំឡូតស្រុកភ្នំព្រឹកនិងស្រុកសំពៅលូន​ក៏​លោក យូ ហេង បណ្តោយឲ្យប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដែរ ។

ព័ត៌មានខាងលើនេះសារព័ត៌មានមិនអាចទំនាក់ទំនងលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបងបានទេព្រោះទូរស័ព្ទចូលគ្មានអ្នកទទួល ៕