ជនសង្ស័យ​៧នាក់ត្រូវបានកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀងឃាត់ខ្លួនពាក់ព័ន្ធករណីដឹកជញ្ជូនរក្សាទុក​និងចែកចាយខុសច្បាប់នូវសារធាតុញៀន

ជនសង្ស័យ​៧នាក់ត្រូវបានកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀងឃាត់ខ្លួនពាក់ព័ន្ធករណីដឹកជញ្ជូនរក្សាទុក​និងចែកចាយខុសច្បាប់នូវសារធាតុញៀន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បាត់ដំបង:​ កម្លាំងអាវុធហត្ថស្រុកកំរៀងបេីកការចុះបង្ក្រាបក្រុមអុនកជួញដូរគ្រឿងញៀនកាលពីថ្ងៃទី១៧ខែកុម្ភះឆ្នាំ២០​២០វេលាម៉ោង១៣និង៥០នាទីស្ថិនៅចំណុចមុខ(កាស៊ីណូឃ្វីន)ក្នុងភូមិដូងឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបង។

ក្នុងនោះកម្លាំងអាវុធហត្ថបានចាប់ជនសង្ស័យបាន០១នាក់
ឈ្មោះ កៃ លឿង ភេទប្រុសអាយុ៥៩ឆ្នាំមុខរបរមិនប្រាកដ
រស់នៅចំណុចខាងលើដកហូតវត្ថុតាង
១-ម្សៅក្រាមព័ណ៌សថ្លា០២កញ្ចប់តូច
២-ថ្នាំគ្រាប់រាងសំប៉ែតព័ណ៌ក្រហម០២គ្រាប់និងមួយចំណិត។

Sponsor

លុះមកដល់ម៉ោង១៤និង៣០នាទីកម្លាំងបន្តទៅចាប់ខ្លួនអ្នក​លក់នៅចំណុចក្រុមទី០៤ភូមិដូងឃុំបឹងរាំងស្រុកកំរៀងខេត្ត បាត់ដំបងចាប់ខ្លួនបានចំនួន០៦នាក់
១-ឈ្មោះ ម៉ី សារិន ហៅឌុង ភេទប្រុសអាយុ៥៩ឆ្នាំរស់នៅ​ចំណុចខាងលើ (មេក្លោង)
២-ឈ្មោះ ឆេង ភ័ត្រា ភេទប្រុសអាយុ៣០ឆ្នាំ (កូនប្រសារ)
៣-ឈ្មោះ ទេព វិឆៃ ភេទប្រុសអាយុ៣៤ឆ្នាំអ្នកនៅជាមួយ
៤-ឈ្មោះ​សេង សុខា ភេទប្រុសអាយុ៣៣ឆ្នាំស្នាក់នៅជាមួយ
៥-ឈ្មោះ​ប៉ិក ពៀវ ភេទប្រុសអាយុ២៤ឆ្នាំស្នាក់នៅជាមួយ
៦-ឈ្មោះ​សោម សុខគា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅជាមួយ
វត្ថុតាងដែលត្រូវបានដកហូតរួមមាន:
១:ម្សៅក្រាមពណ៌សថ្លាចំនួន ៤៨កញ្ចប់,ទម្ងន់ ៨៦,៧៦ក្រាម
២:ថ្នាំគ្រាប់ពណ៌ក្រហមរាងសំប៉ែត អក្សរ(WY)ចំនួន ៦៩៣គ្រាប់
៣:រថយន្តចំនួន០២គ្រឿងម៉ាកហ្វត០១គ្រឿងម៉ាកលុចស៊ិស​RX300,០១គ្រឿង
៤:ប្រាក់ដុល្លារ២៤,៥០៣ដុល្លារប្រាក់បាតថៃ៨៣,៩១០បាត
និងប្រាក់ខ្មែរ ២៧,៧១៧.០០០រៀល។
៥:ខ្សែកលោហធាតុព័ណ៌លឿង១៣ខ្សែខ្សែដៃលោហធាតុ​ពណ៌លឿង១៣ខ្សែ,ខ្សែជើងលោហធាតុពណ៌​លឿង០​៤​ខ្សែចិញ្ជៀនលោហធាតុពណ៌លឿង១៣វង់កងដៃលោហះធាតុពណ៌លឿង១០កងបណ្តោងខ្សែកលោហះធាតុពណ៌លឿង០៥បណ្តោងនិងជ័រ០១បណ្តោង។
៦:ជញ្ជីងថ្លឹងគ្រឿងញៀន០២គ្រឿង។
៧:ទូរស័ព្ទដៃ១០គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់បានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងដើម្បីធ្វើការបន្តតាមនីតិវិធី។