លោក​ ឡុង ប៊ុនធឿន អធិការស្រុកពារាំងដែលទេីបឡេីងមកថ្មីមានជាប់ពាក់ពន្ធ័អ្វីជាមួយសង្វៀនជល់មាន់អាប៉ោងដ៏ធំ៣​កន្លែង​ក្នុងភូមិគ្រួសឃុំព្រែកភ្នៅស្រុកពារាំងបានជាបណ្តែតបណ្តោយអោយមាននៅក្នុងដឹកដីរបស់លោកឬជាឆ្នាំងបាយ

លោក​ ឡុង ប៊ុនធឿន អធិការស្រុកពារាំងដែលទេីបឡេីងមកថ្មីមានជាប់ពាក់ពន្ធ័អ្វីជាមួយសង្វៀនជល់មាន់អាប៉ោងដ៏ធំ៣​កន្លែង​ក្នុងភូមិគ្រួសឃុំព្រែកភ្នៅស្រុកពារាំងបានជាបណ្តែតបណ្តោយអោយមាននៅក្នុងដឹកដីរបស់លោកឬជាឆ្នាំងបាយ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រៃវែង:​ ទីតាំងបេីកល្បែងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំមួយ​កន្លែងបច្ចុប្បន្ន​កំពុង​ដំណើរការលេងយ៉ាងសប្បាយទីតាំងទាំងនោះត្រូវបានគេសគាល់ដែលស្ថិតនៅចំនុចទី១​វាលកប់ខ្មោចទី២ក្នុងចំការស្វាយក្រោយផ្ទះចាស់ឈ្មោះ​ អឿន ទី៣តារាងបាលផ្ទះថ្មីឈ្មោះ​ អឿន​ ដដែលស្ថិតនៅភូមិគ្រោះឃុំព្រែកព្នៅខេត្តព្រៃវែង ។

យោងតាមសេចក្ដីរាយការណ៏បានឲ្យ​ដឹងថាក្នុងមួយថ្ងៃៗបើ​និយាយពីម៉ូតូហើយនិងឡានរាប់សិបគ្រឿងនោះទេដែលចូលទៅលេងកម្សាន្តក្នុងសង្វៀននោះ។

Sponsor

ប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងសង្វៀនមាន់និងអា​ប៉ោង​នោះបានឲ្យយើងដឹងថារាល់ថ្ងៃគេឃើញមានម៉ូតូរថយន្តស៊េ​រី​ទំនើបៗដឹកមាន់ចូលទៅតាមផ្លូវលំដើម្បីយកទៅជល់ភ្នាល់ចាក់លុយក្នុងសង្វៀនមាន់និងអាប៉ោងព្រមទាំងស្រែកហ៊ោកញ្រ្ជៀវឡូឡាពេញក្នុងចំនុចទាំង៣ខាងលើនៅពេលគេ​ចាញ់ឈ្នះម្តងៗហើយពួកគាត់បន្តទៀតថាម្ចាស់សង្វៀននេះជាអ្នកមានជំនាញរត់ការបង់លុយឲ្យសមត្ថកិច្ចក្នុងខេត្ត។

បើយោងតាមមន្ត្រីម្នាក់បង្ហើបថាសង្វៀនមាន់អាប៉ោងមួយនេះបើកលេងបានយ៉ាងរលូនក្នុងករណីនេះដែរមានមេការ​ម្នាក់របស់មេសង្វៀនដ៍ធំនេះជាអ្នករត់ការចែកចាយលុយដល់សមត្ថកិច្ចតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លេីក្នុងខេត្ត ដេីម្បីបិទមាត់មិនឲ្យមានការចាប់ចងឬបង្រ្កាបឡេីយ ។

សូមបញ្ជាក់ថាក្នុងការ​ភ្នាល់​ជល់មាន់អាប៉ោងម្ដងៗ​មាន​អ្នក​ឈ្នះ​ចាញ់​អស់​លុយ​រាប់ពាន់​រាប់ម៉ឺន​ដុល្លារហើយ​មិនទាន់​ឃើញ​មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​មួយនេះទេ​ខណៈគេសង្ស័​យ​ថា​ល្បែង​ភ្នាល់ស៊ីសាច់ហុតឈាមគ្នាយ៉ាងត្រជាក់នេះជា​ឆ្នាំងបាយ​លោក ឡុង ប៊ុនធឿន អធិការស្រុកពារាំងឡើងថ្មីនឹងសមត្ថកិច្ចក្នុងខេត្តព្រៃវែងទើបរក្សាភាពស្ងៀមស្ងាត់​បើក​ដៃទុកឲ្យ​ល្បែងភ្នាល់មួយនេះកើតឡើ​ងយ៉ា​ងអនាធិបតេយ្យបែបនេះ។​

ដូច្នេះ​ប្រជាពលរដ្ឋ​ក៏ដូចជាមហាជនបាន​សូម​អំពាវនាវ​យ៉ាងទទូច​ឲ្យ​អភិបាលនៃគណ:អភិបាលខេត្តនិងលោកស្នងការខេត្តព្រៃវែងគួរចាត់វិធានការលើលោក ឡុង ប៊ុនធឿន អធិការដែលកំពុងបើកដៃឲ្យមានសង្វៀនជល់មាន់ អាប៉ោង បើកលេងនៅចំណុច​:ទី១ វាលកប់ខ្មោចទី២ចំការស្វាយក្រោយផ្ទះឈ្មោះអឿនចាស់និងទី៣តារាងបាលផ្ទះឈ្មោះអឿនស្ថិតក្នុងភូមិគ្រួសឃុំព្រែកព្នៅស្រុកពារាំងខេត្តព្រៃវែង។

ពលរដ្ឋបន្តថាប្រសិនបើជា​លោកស្នងការមេបញ្ជាការ​នឹងចៅហ្វាយខេត្តព្រៃវែងពិតជាមិនបាន​ជាប់ពាក់ព័ន្ធនឹងផលប្រ​យោ​ជន៍ផ្ទាល់ខ្លួន​ទេនោះគឺត្រូវតែហ៊ាន​បង្ហាញ​ពីជំហរដឹកនាំដោយភាព​ស្មោះត្រង់​បម្រើប្រជាព​លរដ្ឋ​ស្របតាមគោលន​យោបាយភូមិ ឃុំ មានសុវត្ថិភា​ព​របស់រាជរដ្ឋាភិបាល​ទៅ​ហើយមិនមែនបណ្តោយឲ្យមានល្បែងដូច្នេះទេ ។