ភ្នំពេញៈ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពគាស់ទ្វាររថយន្តបំរុងលួចទ្រព្យសម្បត្តិតែមិនបនត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបារួចវាយបែកមុខមាត់ហេីយប្រគល់ទៅឲ្យប៉ូលីសប៉ុស្តិ៍នគរបាលចោមចៅ១ក្រោយពេលបញ្ជូនជនសង្ស័យទៅឲ្យប៉ូលីសបែជាជនសង្ស័យនោះមនឲកាស់ល្អរត់បាត់សង្ស័យប៉ូលីសមានកាធ្វេសប្រហែសបណ្តែតបណ្តោយអោយចោររត់រួចទាំងដៃជាប់ខ្នោះ។
បញ្ជាក់ថាជនសង្ស័យដែលបានធ្វើសកម្មភាពគាស់ទ្វាររថយន្តកាលពីយប់ឈានចូលថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២០ហើយត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ទៅប៉ូលីសចោមចៅ១តែម្តងលោកនាយប៉ុស្តិ៍ចោមចៅ១បានឲ្យដឹងថានៅពេលដែលជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលចោមចៅ១ទាំងដៃជាប់ខ្នោះនៅក្នុងបន្ទប់ឃុំដែលមិនបានចាក់សោរត្រឹមត្រូវជនសង្ស័យបានឆ្លៀតឪកាសបើកទ្វាររត់ចេញពីប៉ុស្តិ៍នគរបាលចោមចៅ១បាត់ស្រមោលតែម្តងទើបសមត្ថកិច្ចនាំគ្នារុករកទាំងយប់កណ្តាលអាធ្រាតបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តងតែការរុករកនោះរហូតមកដល់ពេលនេះមិនទាន់ចាប់បានមកវិញនៅឡើយទេ។
លោកនាយប៉ុស្តិ៍ចោមចៅ១បានបន្តទៀតថាពេលនោះដោយសារតែមានភ្លៀងទើបមិនទាន់បានបញ្ជូនជនសង្ស័យដែលគេចរូបនោះកាន់ទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យទើបជាឪកាសធ្វើឲ្យជនសង្ស័យរត់គេចខ្លួនបាត់បែបនេះ។
មជ្ឈដ្ឋានមួយចំនួនរិះគន់ថាសមត្ថកិច្ចគួរមានការទទួលខុសត្រូវខ្ពស់ជាងនេះចំពោះករណីនេះនិងជាបទពិសោធន៍ផងដែរសម្រាប់ករណីលើកក្រោយៗទៀត។
ទោះបីយ៉ាងណា លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានបញ្ជាក់ថាករណីនេះលោកកំពុងតែស្រាវជ្រាវនឹងចាប់ជនសង្ស័យមកវិញឲ្យទាល់តែបាន ។
សូមជំរាបជូនថា ប៉ូលីសនគរបាលចោមចៅ១មិនបានបញ្ជាក់ពីអត្តសញ្ញាណជនសង្ស័យរូបនោះឲ្យស្គាល់នោះទេរហូតមកដល់រសៀលថ្ងៃនេះ។

