អាជ្ញាធរជាតិអប្សារាសម្រេចស្តារប្រព័ន្ធធារាសាស្រ្ដបុរាណ្យសម័យអង្គរមានប្រវែងសរុប៥២គីឡូនៅប្រាសាទអង្គរវត្តនិងស្រះស្រង់អោយ​មានជីវិតឡើងវិញ

អាជ្ញាធរជាតិអប្សារាសម្រេចស្តារប្រព័ន្ធធារាសាស្រ្ដបុរាណ្យសម័យអង្គរមានប្រវែងសរុប៥២គីឡូនៅប្រាសាទអង្គរវត្តនិងស្រះស្រង់អោយ​មានជីវិតឡើងវិញ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

សៀមរាប​:​ អាជ្ញាធរជាតិអប្សរាធ្វើការសិក្សាស្រាវជ្រាវ​យ៉ាងល្អិតល្អន់លេីផ្នែកបុរាណវិទ្យាទាក់ទងនិងឯកសារផ្សេងៗ នៅលើការដ្ឋានផ្ទាល់បានរកឃើញថារាល់គ្រឹះប្រាសាទ​តែងមានស្រទាប់ខ្សាច់ ហើយគ្រឹះស្រទាប់ខ្សាច់ក្រោមប្រាសាទ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទឹកក្រោមដីព្រោះទឹកក្រោមដីបានជួយស្រទាប់ខ្សាច់អោយរឹងមាំនិងទ្រទ្រង់គ្រឹះប្រាសាទដែលមានទម្ងន់ធ្ងន់ដ៏មហិមា។

ក្រោយពីសិក្សាស្វែងយល់អំពីតួនាទីដ៏សំខាន់ៗរបស់ប្រព័ន្ធធារាសាស្រ្ដបុរាណសម័យអង្គរ អាជ្ញាធរបានសម្រេចស្ដារប្រព័ន្ធធារាសាស្តត្របុរាណសម័យអង្គរឡើងវិញមានដូចជា៖ នៅប្រាសាទអង្គរវត្តនិងស្រះស្រង់បន្ទាប់មកទៀតក៏បានធ្វើការស្ដារឡើងវិញនូវប្រឡាយនិងទំនប់ជាច្រើនកន្លែងដែល​មានប្រវែងសរុបជាង៥២គីឡូម៉ែត្ររួមទាំងទ្វារទឹកជាច្រើនទៀតផងដែរ។

Sponsor

ចាប់ពីពេលនោះមកបារាយណ៍ខាងជើងចាប់ផ្តើមមានទឹកឡើងវិញក្រោយពីរីងគោកគ្មានទឹកនិងបាត់បង់តួនាទីជាង​៥០០ឆ្នាំកន្លងមកនោះហើយការស្តារនេះធ្វើអោយមានប្រព័ន្ធបញ្ចូលទឹកឡើងវិញនិងអាចរក្សាទឹកបានទាំងខួបប្រាំងនិងខួបវស្សា។

គួរបញ្ជាក់ថាលើសពីនេះទៀតការស្តារប្រព័ន្ធធារា​សាស្ត្រ​បុរាណសម័យអង្គរអោយមានជីវិតឡើងវិញបានធ្វើអោយរមណីយដ្ឋានអង្គរលែងប្រឈមនឹងការខ្វះខាតទឹកហើយ៕