ព្រះសីហនុ: បុរសម្នាក់បេីករម៉កដឹកបន្លែងបេីកបរមិនប្រយត្ន័ជ្រុលទៅបុកគូដរថន្តដឹកទឹកពីក្រោយបណ្តាលអោយស្លាប់គៀបជាប់ខាងក្រោមហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង៨នៅង៣០នាទីស្ថិតនៅម្ដុំមុខសាលាដុនបូស្កូ ស្ថិតនៅភូមិ៥សង្កាត់លេខ៤ក្រុង/ខេត្តព្រះសីហនុ។
តាមប្រភពពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲដឹងថាមុនពេលកើតហេតុគាត់ឃើញបុរសជាអ្នកដឹកបន្លែចុងភៅឲ្យក្រុមហ៊ុនបានបើកបរទិសដៅពីជើងទៅត្បូងហើយមានល្បឿនលឿនលុះដល់កន្លែងកើតហេតុរុឺម៉កម៉ូតូដឹកបន្លែមួយគ្រឿងនោះក៍ជ្រុលទៅបុកពីក្រោយរថយន្តដឹកទឹកមួយគ្រឿងដែលឈប់ចតនៅចិញ្ចើមផ្លូវ បណ្តាលអោយបុរសអ្នកបើករុឺម៉កម៉ូតូស្លាប់ភ្លាមៗហើយចំណែកបុរសជាអ្នករួមដំណើររងរបួសស្រាលបានបញ្ជូនទៅមន្ទីរពេទ្យ។
សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះស្លាប់បាត់បងជីវិត ឈ្មោះគ្រៀល គ្រី ភេទប្រុសអាយុ២៣ឆ្នាំស្រុកកំណើតនៅភូមិទ្រព្យឃុំទ្រព្យស្រុកបាធាយខេត្តកំពង់ចាម ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។


