រយះពេល២ថ្ងៃកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនបានបុរស​២នាក់ដែលកំពុងតែលួចដាំដំណាំកញ្ឆាខុសច្បាប់នៅក្នុងព្រៃក្នុងនោះក៏មានកាដុតបំផ្លាញចោលផងដែរ

រយះពេល២ថ្ងៃកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនបានបុរស​២នាក់ដែលកំពុងតែលួចដាំដំណាំកញ្ឆាខុសច្បាប់នៅក្នុងព្រៃក្នុងនោះក៏មានកាដុតបំផ្លាញចោលផងដែរ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

តាកែវ​: បទល្មើសនៃការលួចលាក់ដាំដុះកញ្ឆាខុសច្បាប់ក្នុងមូលដ្ឋានក្នុងខេត្តតាកែវជាពិសេសស្រុកគិរីវង់ដែលមាន​ភូមិសាស្ត្រស្មុគ្រស្មាញអំណោយផលដល់ការលួចដាំដំណាំកញ្ឆាដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវក្នុងរយៈពេល០២ថ្ងៃកម្លាំងជំនាញបានឃាត់ខ្លួនជន​សង្ស័យ០២នាក់ និងបំផ្លាញដំណាំកញ្ឆាខុសច្បាប់ចំនួន​០៩ទីតាំងផ្សេងគ្នាក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំស្រុកគិរីវង់ ។

ជាក់ស្តែងនៅថ្ងៃទី២១និង២២ខែកុម្ភៈឆ្នាំ២០២០កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់បានចុះបង្ក្រាបកាប់បំផ្លាញនិងដុតដំណាំកញ្ឆាខុសច្បាប់ចំនួន០៩ទីតាំងលេីផ្ទៃដីប្រមាណ​១.០២២ម៉ែត្រការ៉េនិងបំផ្លាញចោលអាងស្តុកទឹកចំនួន​០៤កន្លែងស្ថិតនៅចំណុចដុបអាងស្រង៉ែនិងចំណុចបែកថ្លាង ក្នុងភូមិសាស្រ្តឃុំព្រះបាទជាន់ជុំស្រុកគីរីវង់ ។

Sponsor

ក្នុងប្រតិបត្តិការខាងលើកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ភ្លាមៗខណៈពេលពួកគេកំពុងនៅចាំមើលថែទាំចំការកញ្ឆា ។

ជនសង្ស័យទាំងពីរនាក់រួមមានទី១.ឈ្មោះធុន ឡោន ភេទប្រុសអាយុ៥០ឆ្នាំទីលំនៅភូមិត្រពាំងស្រង់ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ខេត្តតាកែវនិងទី២ឈ្មោះ​ ប៉ុន ហាវ ភេទប្រុស អាយុ៣៨ឆ្នាំមានទីលំនៅភូមិឃុំជាមួយគ្នាខណៈពេលជនសង្ស័យនៅក្នុងចំការកញ្ឆា។

បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញកំពុងធ្វើការសាក​សួរនិងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកដែលរត់គេចខ្លួនដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។