ព្រៃវែង: ផ្លូវលូរំដោះទឹកមួយកន្លែងជាប់(ហាងយីហោជំនោមរា)ស្ថិនៅភូមិកំពង់ពពិឃុំកំពង់ពពិលស្រុកពារាំងខេត្តព្រៃវែងត្រូវបានជនឈ្លៀតឱកាស់ចង់ចំណេញផលប្រយោជន៍ខ្លួនបានចាក់ដីបំពានផ្លូវរំដោះទឹកប្រឡាយពេលមានជំនន់ទឹកពេលមានភ្លៀង។
តេីលោក ធួក អភិបាលស្រុកពារាំងហាបីដូចជាធ្វើមិនដឹងមិនឮហេតុនេះហើយទើបគេដាក់ការសង្ស័យបានបើកភ្លើងខៀវអោយម្ចាស់ដីលប់លូដែលជាផ្លូវរំដោះទឹកតាមតែចិត្តនឹកឃើញ។
នៅថ្ងៃទី២២ខែកុម្ភះឆ្នាំ២០២០មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិកំពុងពពិលមកថាលូរំដោះទឹកជាប់និងហាង យីហោជុំនោមករាត្រូវបានគេចាក់ដីលប់ដែលម្ចាស់ដីត្រូវបានគេស្គាល់ឈ្មោះ ជិញ រស់នៅភូមិ/ឃុំ/កំព់ងពពិលស្រុកស្រុកពារាំងខេត្តព្រៃវែង។
ប្រជាពលរដ្ឋរស់នៅជិតខាងមានការរអ៊ូរទាំចំពោះការចាក់ដីលប់លូរំដោះផ្លូវទឹកផ្លូវជាតិ(លេខ៨)នោះពួកគាត់បានលើកឡើងថាក្នុងរដូវវស្សាពេលភ្លៀងមកម្តងៗទឹកជនលិចរកតែមុខផ្លូវទឹករំដោះមិនបាននោះឡើយដូច្នេះសូមអជ្ញាធរពាក់ព័ន្ធក្នុងស្រុកជាពិសេសលោកអភិបាលស្រុកសូមមេត្តាមានវិធានការទប់ស្កាត់អ្នកទាំងនោះផង។
ប្រពភដដែលពីប្រជាពលរដ្ឋស្រុកពារាំងបានលួចបង្ហើបអោយអ្នកសារព័ត៌មានយើងដឹងថាការចាក់ដីលុបលូផ្លូវទឹកតាមដងផ្លូវជាតិលេខ៨មិនមែនជាករណីលើកទី១នោះទេគឺមានកន្លែងផ្សេងទៀត។
ជុំវិញករណីខាងលើនេះលោក ហុង ដានី ប្រធានមន្ទីរសារធារណ:ការនិងដឹកជញ្ជូនខេត្តព្រៃវែងបានអោយដឹងតាមទូរស័ថាបញ្ហាចាក់ដីលុបលូមុខផ្លូវទឹកខាងលើទាល់តែមានការអនុញ្ញាតពីក្រសួងបានអាចលុបបានតែនោះគឺគេលួចចាក់លុបទេ។
ចំណែកលោក ធួក អភិបាលស្រុកពារាំងបានដឹងតាមទូរស័ព្ទថាលោកមិនបានអនុញ្ញាតអោយគេចាក់លុបលូដែលជាផ្លូវទឹករំដោះនោះទេហើយដីគឹខាងក្រោយគេមានត្រឹមត្រូវ។
ជុំវិញករណីនេះបើខាងអាជ្ញាធរបានជ្រាបហើយនោះដូច្នេះយើងខ្ញុំជាអ្នកសារព័ត៌មានក៏ដូចជាមហាជននិងរងចាំមើលថាតើអជ្ញាធរមានវិធានការទប់ស្កាត់ដែរឬទេ?៕

