មានជំងឺប្រចាំកាយស្លាប់មួយចំហៀងខ្លួនតូចចិត្តធ្វេីអ្វីមិនកេីត​សម្រេចយកកូនកាំបិតចាក់ខ្លួនឯងតែដោយសារឈឺពេកបានតេហៅលោកនាយប៉ុស្តិរដ្ឋបាលគោក​រមៀតអោយជូនគាត់ទៅពេទ្យព្យាបាលវិញ

មានជំងឺប្រចាំកាយស្លាប់មួយចំហៀងខ្លួនតូចចិត្តធ្វេីអ្វីមិនកេីត​សម្រេចយកកូនកាំបិតចាក់ខ្លួនឯងតែដោយសារឈឺពេកបានតេហៅលោកនាយប៉ុស្តិរដ្ឋបាលគោក​រមៀតអោយជូនគាត់ទៅពេទ្យព្យាបាលវិញ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បន្ទាយមានជ័យ: បុរសម្នាក់មិនដឹងកើតអីស្រាប់តែយកកាំ​បិតចុងស្រួចចាក់ពោះខ្លួនឯងបណ្ដាលឲ្យរង​របួសឆ្ងន់ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោ១១និង៣០នាទីព្រឹកថ្ងៃទី​២២ខែកុម្ភ:ឆ្នាំ២០២០ស្ថិតក្នុងភូមិថ្នល់បំបែកឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះឈ្មោះ​ នួន ចៅ ភេទប្រុស អាយុ៤៧ឆ្នាំរស់នៅភូមិឃុំកេីតហេតុខាងលើជា​មនុស្សមានជំងឺប្រចាំកាយស្លាប់មួយចំហៀងខ្លួនរយ:ពេល០៣ឆ្នាំកន្លងមកហើយ ។

Sponsor

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះបានយកកូនកាំបិតចិត​បន្លែចាក់ជាប់ចំពោះផ្នែកខាងស្តាំខ្លួនឯងខណ:ដែលនៅចាំផ្ទះម្នាក់ឯងប្រពន្ធកូនទៅធ្វើការនៅប្រទេសថៃបាត់​(ជាយ​ដែនទៅព្រឹកមកវិញល្ងាច) ។

ក្រោយធ្វើសកម្មភាពចាក់ខ្លួនឯងរួចមកហើយជនរងគ្រោះ បានយកទូរស័ព្ទទាក់ទងទៅប្រាប់នាយប៉ុស្តិ៍រដ្ឋបាលគោក​រមៀតឲ្យជួយជូនគាត់មកព្យាបាលនៅពេទ្យ។

បន្ទាប់ពីទទួលបានដំណឹងសមត្ថកិច្ចបានមកដល់ទីតាំងកើត​ហេតុបានបញ្ចូនជនរងគ្រោះទៅមន្ទីពេទ្យបង្អែកថ្មពួកនិងបន្តទៅមន្ទីពេទ្យមង្គលបូរីភ្លាមៗតែម្តង៕