ស្វាយរៀង: កាស៊ីណូមួយកន្លែងត្រូវបានគេស្គាលថាជារបស់លោឧត្តមសេនីយ៍លីយូគាទដែលគ្មានផ្លាកគ្មានយីហោនិងគ្មានឈ្មោះនៅជិតច្រករបៀងគ្រួសស្ថិតនៅក្នុងភូមិក្រសាំជ្រុំឃុំគ្រួសស្រុកស្វាយជ្រុំខេត្តស្វាយរៀងបើកឱ្យក្រុមអ្នកញៀនល្បែងមានខ្មែរនិងវៀតណាមបានរំលោភច្បាប់គឺមានការឃុបឃិតគ្នាជាប្រព័ន្ធដូច្នេះទើបគ្មានអាជ្ញាធរឬមន្ត្រីពាក់ព័ន្ធចាត់វិធានការក្នុងការបង្រាប់និងទប់ស្កាត់ទាល់តែសោះ។
តាមសេចក្ដីរាយការណ៏ថាសព្វថ្ងៃមានជនអន្តោប្រវេសន៍វៀតណាមនិងប្រជាពលរដ្ឋខ្មែរចំនួនរាប់ពាន់នាក់បាននាំគ្នាចូលលេងល្បែងស៊ីសងគ្រប់ប្រភេទដូចជាល្បែងបញ្ជល់មាន់អាប៉ោងនិងល្បែងជាច្រើនមុខទៀតនៅក្នុងកាស៊ីណូក្រសាំងជ្រុំនេះបានយ៉ាងគគ្រឹកគគ្រេង។
ប្រភពពីអ្នកចូលលេងបានបង្ហើបឲ្យដឹងថាទីតាំងខាងលើនេះមានការចាក់ភ្នាល់មាន់ជល់មួយគូរៗខ្ទង់ពាន់ដុល្លារឯណោះចំណែកចាក់បៀរនិងអាប៉ោងវិញក៏មិនតិចដែរគឺចូលខ្ទង់ពាន់ដូចគ្នា។
ប្រភពពីជនជាតិវៀតណាមចេះនិយាយភាសារខ្មែរដែលចូលមកលេងល្បែងជារៀងរាល់ថ្ងៃនៅក្នុងកាស៊ីណូមួយនេះជនអន្តោប្រវេសន៍វៀតណាមបានចូលលេងហើយរាល់ការចេញចូលរបស់ជនជាតិវៀតណាមគឺមិនដែលមានលិខិតឬក្រដាសស្នាមអ្វីទាំងអស់គ្រាន់តែពួកគេបង់លុយឲ្យខាងមន្ត្រីនគរបាលការពារព្រំដែនគ្រួសពួកគេអាចចូលមកតាមផ្លូវបារ៉ាស់បានខ្លះទៀតក៏មកតាមផ្លូវកាត់ដើម្បីវាងពីសមត្ថកិច្ចខាងវៀតណាមរួចក៏បន្តចូលមកលេងល្បែងក្នុងកាស៊ីណូហើយការលេងល្បែងក្នុងកាស៊ីណូនោះមានរយៈពេលយូរឆ្នាំមកហើយ។
ប្រភពច្បាស់ការមួយបានលើកឡើងថាកាស៊ីណូគ្រួសនេះគឺកាលពីកន្លងមកមានអាជ្ញាប័ណ្ណតែពេលមួយរយៈនេះបានផ្លាស់ប្តូរអ្នកគ្រប់គ្រងបានជាគេសង្ស័យថាកាស៊ីណូនេះគ្មានច្បាប់ត្រឹមត្រូវទៀតនោះទេតែនៅអាចដំណើរការលេងបានប្រហែលជាមានការឯកភាពពីអាជ្ញាធរមូលដ្ឋាននិងមន្ត្រីធំៗនៅក្នុងខេត្តស្វាយរៀងហើយមើលទៅបានជាកាស៊ីណូមួយនេះនៅតែបើកលេងបានដោយរលូនយ៉ាងនេះ។
ខណៈកាស៊ីណូនេះគ្មានស្លាកយីហោឈ្មោះទាំងអស់ដោយឡែកសំណង់រឹងមាំក៏គ្មានគឺពុំត្រឹមត្រូវតាមស្តង់ដាលក្ខណៈបច្ចេកទេសកាស៊ីណូនោះទេ។
ប្រជាពលរដ្ឋបានសុំណូមពរឲ្យលោកម៉ែនវិបុលអភិបាលខេត្តស្វាយរៀងនិងអគ្គស្នងការនគរបាលជាតិពិសេសក្រសួងមហាផ្ទៃមេត្តាជួយពិនិត្យមើលកាស៊ីណូនៅច្រករបៀងក្រសាំជ្រំនេះផងតើពេលនេះកាស៊ីណូខាងលើនេះតើមានអាជ្ញាប័ណ្ណត្រឹមត្រូវដែរឬទេ? ។
ទោះបីកាស៊ីណូនេះមានច្បាប់ក៏ក្នុងច្បាប់ហាមមិនអោយមានល្បែងជលមាននិងអាប៉ោងដែរពិសេសគឺពុំអនុញាត្តិអោយខ្មែរចូលលេងជាដាច់ខាត់ដើម្បីរក្សាបាននូវភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល៕


