មណ្ឌលគិរី: មន្រ្តីឧទ្យានុរក្សចាប់ឃាត់ខ្លួនបុស់ជនជាតិវៀតណាមម្នាក់បានភ្លាមៗខណៈជននេះនិងបក្ខពួកបានធ្វើសកម្មភាពចាប់សត្វព្រៃដោយដាក់អន្ទាក់នូវសត្វក្ងោកបណ្តាលអោយ(ងាប់)ចំនួន១ក្បាលហើយព្យាយាមរត់គេចខ្លួនបន្សល់ទុកនូវវត្ដុតាងម៉ូតូ២គ្រឿងទៀតនៅកន្លែងកើតហេតុ។
ករណីនេះកើតឡើងកាលពីថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២០នៅចំណុចពាមអូរឡាវស្ថិតក្នុងភូមិកោះម្យើលលើឃុំណងឃីលឹកស្រុកកោះញែកខេត្តមណ្ឌលគិរីក្នុងដែនជម្រកសត្វព្រៃស្រែពក។
ក្រោយការសាកសួរនិងចោទប្រកាន់ដោយតំណាងអយ្យការតាមបញ្ញត្តិមាត្រា៦១និងមាត្រា៥៦ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិរួចមកជន ត្រូវចោទឈ្មោះ ង្វៀង វ៉ាន់ស៊ី ភេទប្រុសអាយុ៥០ឆ្នាំរស់នៅឃុំហ្វាំងលីវស្រុកហ្វាំងហ្វាខេត្តដាក់ឡាក់ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរីនៅរសៀលថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២០សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះនៅក្នុងខេត្តមណ្ឌលគិរី៕
បច្ចុប្បន្នមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពកនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរីដើម្បីចាត់ការបន្តតាមនីតិវិធី។


