ឃេីញនាងដេីរម្នាក់ឯងទាំងមានសភាពស្រវឹងបុរស់២នាក់​ឆ្លៀត​ឱកាសបបួលនាក់ទៅផឹកបន្ថែមរួចនាំនាងទៅរំលោភក្នុងគុម្ភត្រែងបានសម្រេចច្រេីនដងត្រូវសន្តិសុខឃេីញឃាត់ខ្លួនបានម្នាក់អោយសមត្ថកុច្ច

ឃេីញនាងដេីរម្នាក់ឯងទាំងមានសភាពស្រវឹងបុរស់២នាក់​ឆ្លៀត​ឱកាសបបួលនាក់ទៅផឹកបន្ថែមរួចនាំនាងទៅរំលោភក្នុងគុម្ភត្រែងបានសម្រេចច្រេីនដងត្រូវសន្តិសុខឃេីញឃាត់ខ្លួនបានម្នាក់អោយសមត្ថកុច្ច

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ សន្តិសុខ​ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ប្រគល់ឲ្យសមត្ថកិច្ចខណ:ដែលពួកគេកំពុងតែធ្វើសកម្មភាពចាប់រំលោភនារីម្នាក់បានសម្រេចជាច្រើនដងរហូតសន្លប់
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង​២និង៣៥នាទីយប់ថ្ងៃទី២៦ខែកុម្ភ:ឆ្នាំ២០២០នៅចំណុចក្បែរគុំត្រែងជិតរង្វង់មូលនាងមច្ឆាស្ថិតក្នុងសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ។

យោងតាមសម្តីសន្តិសុខដែលយាមនៅក្នុងតំបន់កើតហេតុ​បានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុពួកគាត់បានដើរ​ល្បាតក្នុងមូលដ្ឋានស្រាប់តែបានប្រទះឃើញជនស្ស័យមានគ្នា២នាក់បាននិងកំពុងតែធ្វើសកម្មភាពរំលោភនារីរងគ្រោះម្នាក់ម្តងៗរហូតទាល់តែនាងសន្លប់ស្តូកស្តឹងនៅលើដីទាំរាងកាយអាក្រាតភ្លាមនោះដែរកម្លាំងសន្តិសុខរបស់គាត់បាន​ដេញចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់រួចប្រគល់ឲ្យសមត្ថកិច្ចចំណែកបក្សពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

Sponsor

តាមការសារភាពរបស់ជនសង្ស័យបានប្រាប់ថាដំបូងឡើយខ្លួនគេនឹងមិត្តភក្តិម្នាក់ទៀតបានឃើញនារីរងគ្រោះដើរតែម្នាក់​ឯងទាំងសភាពស្រវឹងស្រាហើយពេលនោះក៏បានបបួល​នាងអង្គុយជជែកគ្នាលេងនិងផឹកស្រាបៀអស់ចំនួនម្នាក់២​កំប៉ុងរួចបាននាំនាងទៅរំលោភនៅគុម្ភត្រែងតែម្តង។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះសុខ ពុធ​ អាយុ២៦ឆ្នាំស្នាក់នៅនិងមុខរបរមិនពិតប្រាកដ​ចំ​ណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោលបាត់តែម្តង។

ចំណែងនារីរងគ្រោះមិនត្រូវបានស្គាល់​អត្តសញ្ញាណ​នោះទេដោយរូបនាងសន្លប់បាត់ស្មារតីហេីយត្រូវបានយកទីសង្គ្រោះផងដែរ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យកាល់ម៉ែតដឹកយកទៅសង្គ្រោះចំណែកជន​សង្ស័យ​ត្រូវសមត្ថកិច្ចក៏សាងសំណុំរឿងបញ្ជូនទៅអធិ​ការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីចាត់ការបន្ត។