សិប្បកម្មកែច្នៃឈេីនឹងឡធ្យូងជាច្រើនកន្លែងកំពុងតែរីដុះ​ដាលនៅខេត្តព្រះវិហារដែលធ្វេីអោយក្រុមឈ្មួញរកសុីកាប់ឈេីបានចិត្តហេីយតេីលោក មាស  ញឹម​ មានបានដឹងឬអត់

សិប្បកម្មកែច្នៃឈេីនឹងឡធ្យូងជាច្រើនកន្លែងកំពុងតែរីដុះ​ដាលនៅខេត្តព្រះវិហារដែលធ្វេីអោយក្រុមឈ្មួញរកសុីកាប់ឈេីបានចិត្តហេីយតេីលោក មាស ញឹម​ មានបានដឹងឬអត់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តព្រះវិហារ:​ រោងសិប្បកម្មកែឆ្នៃឈើខុសច្បាប់រីដូចផ្សឹត​នៅក្នុងភូមិសាស្រ្តភូមិអូរពោធិ៍ឃុំរមណីយស្រុករវៀងខេត្តព្រះវិហារសង្សយ័ជាឆ្នាំងបាយរបស់លោកប្រធានស្នាក់ការដែនជំរកសត្វបឹងពែរនេះហើយមើលទៅ

បើតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថានៅក្នុងដែនសម្ថកិច្ចគ្រប់គ្រងរបស់លោកមាស  ញឹមដែលមានទូរនាទីជាប្រធានស្នាក់ការដែនជំរកសត្វបឹងពែរដែលមានមូលដ្ឋាននៅភូមិអូរពោធិ៍ឃុំរមណីយស្រុករវៀងខេត្តព្រះវិហារគឺ​នៅបរិវេណជុំវិញស្នាក់ការរបស់លោក  គឺមានរោងសិប្បកម្មកែឆ្នៃឈេឺនិងឡដុតធ្យូងដុះដូចផ្សឹតអញ្ចឹងតែគេមិន​ដែលឃើញមានមន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់អើពើរឡើយគឺសម្ងំស្ងៀមតែម្តង។

Sponsor

ហើយពួកគាត់បានបន្តទៀតថាសកម្មភាពរោងសិប្បកម្មកែឆ្នៃឈេឺនិងឡដុតធ្យូងដែលមានជាច្រើនទីតាំងនៅជិតនិងស្នាក់ការដែនជំរកសត្វបឺងពែរធ្វើសកម្មភាពបានដោយរលួនបែបនេះសង្ស័យថាជាឆ្នាំងបាយរបស់លោកមាសញឹមហើយបានជាមិនមានការទប់ស្កាត់និងបង្ក្រាប។

ដូច្នេះក៏សូមសុំណូមពរដល់មន្ត្រីជំនាញទាំងអស់សូមមេត្តចាត់​វិធានការទុបស្កាត់ឬបង្ក្រាបផងទានព្រោះថាបើនៅតែបែបនេះគឺធ្វើអោយក្រុមឈ្មួញទាំងនោះកាន់តែបានដៃនឹងកាប់បំផ្លាញព្រៃឈើគ្មានសល់ទេ។

សូមបញ្ជាក់ផងដែរថាជុំវិញរឿងរ៉ាវខាងលើនេះយើងនៅមិនទាន់មានការបំភ្លឺណាមួយពីមន្ត្រីពាក់ព័ន្ធនៅឡើយទេព្រោះមិនមានលេខទូរស័ព្ទដូច្នេះបើសិនជាមានការបំភ្លឺឬក៏ចុះបង្ក្រាប​ពេលណានោះយើងខ្ញុំនឹងផ្សាយជូនម្តងទៀតនៅពេលក្រោយ៕