តៃកុងរថយន្ត​ឡានដឹកដីរវល់តែផ្តោត​អារម្មណ៍​បទចំរៀងកាស់ក្នុងត្រចៀកភ្លេចមេីលឆ្វេងស្តាំខណះមានរថភ្លេីង​មក​ដល់មិនឈប់បុកពេញទំហឹងអូសជាង១០ម៉ែត្រ​បណ្តាលអោយក្រឡាប់រងរបួសឆ្ងន់

តៃកុងរថយន្ត​ឡានដឹកដីរវល់តែផ្តោត​អារម្មណ៍​បទចំរៀងកាស់ក្នុងត្រចៀកភ្លេចមេីលឆ្វេងស្តាំខណះមានរថភ្លេីង​មក​ដល់មិនឈប់បុកពេញទំហឹងអូសជាង១០ម៉ែត្រ​បណ្តាលអោយក្រឡាប់រងរបួសឆ្ងន់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

តាកែវ:​ រថភ្លើងបុករថយន្តដឺកដីពេញទំហឹងបណ្តាលឲ្យរថយន្តបានក្រឡាប់ប៉ះជេីងនិងរងរបួសធ្ងន់អ្នកបើកបររថយន្តម្នាក់​ហើយភ្លាមៗត្រូវបានប្រជាពលរដ្ឋដឺកយកទៅសង្រ្គោះនៅ​មន្ទីរពេទ្យជាបន្ទាន់ហេតុនេះកើតឡើងនៅវេលាម៉ោង​១០​និង៣០នាទីព្រឹកថ្ងៃទី២៦ខែកុម្ភ:ឆ្នាំ២០២០ស្ថិតនៅចំណុច​ភូមិបឹងត្រាញ់ឃុំបឹងត្រាញ់ខាងត្បូងស្រុកសំរោងខេត្តតាកែវ។

យោងតាមសាក្សីបានឲ្យដឹងថាមុនពេលកើតហេតុមាន​រថភ្លើងដឹកប្រេងមួយគ្រឿងបានធ្វើដំណើរមកដល់ចំណុចកេីតហេតុខាងលើក៏មានរថយន្តមួយគ្រឿងបានឆ្លងកាត់ចាំហ្វ្រាំងមិនទាន់បានបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកដីពណ៌លឿងមួយគ្រឿងពាក់ស្លាកលេខ3A-0317 ដែលរថយន្តនេះបើកបរដោយ ឈ្មោះ ជូន ប្រសិទ្ធ ភេទប្រុសអាយុ២៤​ឆ្នាំមានទីលំនៅភូមិស្មៅខ្ញីឃុំត្រពាំងសាបស្រុកបាទីខេត្តតាកែវខណៈអ្នកបើករថយន្តដឹកដីកំពុងបើកឆ្លងផ្លូវរថភ្លើងហើយបានដាក់កាសទូរស័ព្ទក្នុងត្រចៀកស្តាប់ចម្រៀងមិនបានឮរថភ្លើងស៊ីផ្លេនិងមិនបានមើលឆ្វេងស្តាំឲ្យបានត្រឹមត្រូវ ។

Sponsor

ករណីនេះធ្វើឲ្យរថយន្តខ្ទាតពីផ្លូវរថភ្លើងជាង១០ម៉ែត្រ ក្រឡាប់ផ្អៀងមួយចំហៀងនិងធ្វើឲ្យអ្នកបើកបររថយន្តរងរបួសធ្ងន់តែម្តង ។

ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកបាទីឯរថភ្លើងបានបន្តដំណើរទៅមុខទៀតរង់ចាំមានដំណោះស្រាយពេលក្រោយតាមផ្លូវច្បាប់ជាមួយភាគីរថយន្ត ៕