បង្ក្រាបរថយន្តធំកែច្នៃហៅ(ប៉ាវកុង)សំរាប់ដឹកជញ្ជូនឈេី​ហុបធំៗដែលល្មេីសច្បាប់បានចំនួន៥គ្រឿងរួចដុតកម្ទេចចោល

បង្ក្រាបរថយន្តធំកែច្នៃហៅ(ប៉ាវកុង)សំរាប់ដឹកជញ្ជូនឈេី​ហុបធំៗដែលល្មេីសច្បាប់បានចំនួន៥គ្រឿងរួចដុតកម្ទេចចោល

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ពោធិ៍សាត់​:​ កម្លាំងអាវុធហត្ថបេីកការរុករកក្រុមឈ្មួញឈេីក្នុងព្រៃដោយឃាត់បានរថយន្តធំកែច្នៃសំរាប់ដឹកជញ្ចូនឈេីបានចំនួន៥គ្រឿង។

ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា​រងនៃសាលា​ដំបូងខេត្តពោធិ៍សាត់កម្លាំងមូលដ្ឋានកងរាជអា​វុធហត្ថលើផ្ទៃប្រទេសចុះសហការកម្លាំងមូលដ្ឋានកងរាជអា​វុធហត្ថស្រុកវាលវែងសហការមន្រ្ដីអង្គការសម្ព័ន្ធសត្វព្រៃ (វៃអេត)ចុះបង្រ្កាបនិងដុតកម្ទេចមធ្យោបាយរថយន្តកែច្នៃ(បាកុង)ចំនួន ៥គ្រឿង ។

Sponsor

ប្រតិបត្តិការខាងលើធ្វើឡើងនារសៀលថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២០ត្រង់ចំណុចក្នុងព្រៃស្ថិតក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាបស្រុកវាលវែងខេត្តពោធិ៍សាត់ ។

របាយការណ៍មូលដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះស​ហការកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងជាលទ្ធផលរិបអូសបានរថយន្តម៉ាក រ៉េវ បាកុង(កែច្នៃ)ចំនួន៥គ្រឿង ហើយវត្ថុតាងរថយន្ត(កែច្នៃ)ទាំងចំនួន៥គ្រឿងដុតកម្ទេចនៅនឹងកន្លែង ៕