បុគ្គលិកផ្នែកប្រមូលលុយអតិថិជនម្នាក់ដេីប្រមូលលុយបានជាង២០លានរៀលយកទៅភ្នាល់ល្បែងអនឡាញចាញ់អស់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បុគ្គលិកផ្នែកប្រមូលលុយអតិថិជនម្នាក់ដេីប្រមូលលុយបានជាង២០លានរៀលយកទៅភ្នាល់ល្បែងអនឡាញចាញ់អស់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កណ្ដាល:​ បុគ្គលិកផ្នែកប្រមូលលុយពីអតិថិជនម្នាក់ត្រូវបានតំណាងក្រុមហ៊ុនប្ដឹងសមត្ថកិច្ចស្រុកអង្គស្នួលឲ្យធ្វើការចាប់​ខ្លួនក្រោយពីជនសង្ស័យខាងលើនេះបានប្រមូលលុយពីអតិថិជនចំនួន២០លានរៀលយកទៅលែងល្បែងចាញ់អស់គ្មានសល់ ។

ករណីចាប់ឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង​២០និង​១០នាទីថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០២០ស្ថិតក្នុងភូមិប្របវត្តឃុំព្រៃពួចស្រុកអង្គស្នួលខេត្តកណ្តាល ។

Sponsor

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថាជនសង្ស័យឈ្មោះ វីរះ ឆៃ ភេទប្រុសអាយុ២៧ឆ្នាំមុខរបរបុគ្គលិកផ្នែកប្រមូលប្រាក់ស្នាក់នៅភូមិប្របវត្តឃុំព្រៃពួចស្រុកអង្គស្នួល ខេត្តកណ្តាល។

ចំណែកជនរងគ្រោះឈ្មោះ ទន់ ករុណា ភេទប្រុសអាយុ​២៧ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកក្រុមហ៊ុនមានទីលំនៅភូមិ​ត្រពាំងភូមិឃុំពើកស្រុកអង្គស្នួលខេត្តកណ្តាលដោយឡែក​ទ្រព្យសម្បត្ដិបាត់បង់មានប្រាក់រៀលចំនួន២០លានរៀល ។

ប្រភពដដែលបន្ដថាជនសង្ស័យគឺជាបុគ្គលិកក្រុមហ៊ុនផ្នែកប្រមូលប្រាក់ពីអតិថិជនកន្លងមកជនសង្ស័យតែយកប្រាក់​ដែលប្រមូលពីអតិថិជនបានយកទៅឲ្យក្រុមហ៊ុនដូចរាល់ដង លុះមកដល់ថ្ងៃទី២៤ខែកុម្ភះឆ្នាំ២០២០ជនសង្ស័យបានប្រមូលប្រាក់ពីអតិថិជនបាន២០លានរៀលហើយមិនយកទៅឲ្យជនរងគ្រោះដែលជាតំណាងក្រុមហ៊ុនទេរហូតមកដល់ថ្ងៃ​ទី២៦ខែឆ្នាំដដែលជនរងគ្រោះបាននាំខ្លួនជនសង្ស័យយក​ទៅឲ្យនគរបាលស្រុកអង្គស្នួលដើម្បីចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យសារភាពថា ខ្លួនបានប្រមូលយកលុយពីអតិថិជនបាន២០លានរៀល ហើយខ្លួនបានយកលុយនោះទៅលែងល្បែងអនឡាញ​ចាញ់អស់គ្មានសល់ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលជំនាញក​សាងសំណុំរឿងចាត់ការតាមនីតិវិធី។