ក្រោយពីមានកាសេីបសួរសាលាដំបូងខេត្តមណ្ឌលគិរី​សម្រេចឃុំខ្លួនបុរសម្នាក់ពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈេីក្នុងតំបន់ស្ដារប្រព័ន្ធអេកូឡូស៊ី

ក្រោយពីមានកាសេីបសួរសាលាដំបូងខេត្តមណ្ឌលគិរី​សម្រេចឃុំខ្លួនបុរសម្នាក់ពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈេីក្នុងតំបន់ស្ដារប្រព័ន្ធអេកូឡូស៊ី

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

មណ្ឌលគិរី​:​ ចៅក្រមនៃសាលាដំបូងខេត្តមណ្ឌលគិរីក្រោយពីបានសេីបសួររួចកាលពីរសៀលថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២០ បានសម្រេចឃុំខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងករណីកាប់បំផ្លាញរុក្ខជាតិក្នុងតំបន់ស្ដារប្រព័ន្ធអេកូឡូស៊ីឡើងវិញតាមបញ្ញត្តិមាត្រា៦០និងមាត្រា៥៦ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។

ជនត្រូវចោទឈ្មោះ​ ជីល ប៊ុននឿន ភេទប្រុសអាយុ២៦ឆ្នាំ រស់នៅភូមិស្រែល្វីឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមាចាប់ឃាត់ខ្លួនបានភ្លាមៗខណៈជននេះកំពុងប្រើប្រាស់រណារយន្តអារច្រៀករំលំដើមឈើនៅត្រង់ចំណុចស្រែអំពុយស្ថិតក្នុងភូមិស្រែល្វីឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរីក្នុងដែនជម្រកសត្វព្រៃកែវសីមា។

Sponsor

ក្រោយការចាប់ឃាត់ខ្លួនមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមាបានដកហូតវត្ថុតាងរួមមាន៖

កាំភ្លើងអាកាស្វ័យបត់ចំនួន១ដើម,គ្រាប់កាំភ្លើងអាកា​ចំនួន១០គ្រាប់និងរណារយន្តចំនួន១គ្រឿងយកទៅរក្សាទុកបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធី។
បច្ចុប្បន្នជនត្រូវចោទត្រូវបានឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ននៅក្នុងខេត្តមណ្ឌលគិរី៕