ភ្នំពេញ: ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងកំពុងតែបើកលេងយ៉ាងរលូនដោយមិនខ្លាចញញេីតនិងអាជ្ញាធរមានសមត្ថកិច្ចអីបន្តិចឬមួយជាឆ្នាំងបាយរបស់លោក ទៀង ច័ន្ទសារ ដែលជាអធិការនគរបាលខណ្ឌដូនពេញ។
ប្រជាពលរដ្ឋបានឱ្យដឹងទៀតថាទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងកំពុងបើកដំណើរការយ៉ាងរលូនទទួលក្រុមអ្នកញៀនល្បែងក៏ដូចជាក្រុមជនសង្ស័យនាំគ្នាមកពួនសម្ងំលាក់ខ្លួនប្រើប្រាស់ថ្នាំញៀនទៀតផងដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើងក្រុម៣៩ភូមិ៣សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។
សូមបញ្ជាក់ដែរថាកន្លងមកលោកឯកឧត្តមឧត្តមសេនិយ៍ឯក ស ថេត អគ្គស្នងការងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានប្រកាសក្ដែងៗថាត្រូវតែលុបបំបាត់ឲ្យអស់នៅល្បែងស៊ីសងទាំងអស់ក្នុង១៤ខណ្ឌ។
ប៉ុន្តែបទបញ្ជារបស់លោកហាក់បីដូចជាសាបដូចទឹកទន្លេ ខណៈដែលទីតាំងហ្គេមបាញ់ត្រីស្ថិតនៅតាមបណ្ដោយផ្លូវ រថភ្លើងក្រុម៣៩ភូមិ៣សង្កាត់ស្រះចកខណ្ឌដូនពេញកំពុងបើកលេងបង្អួតភ្នែកអាជ្ញាធរនិងសមត្ថកិច្ចយ៉ាងរលូនដោយមិនខ្លាចញញើតអ្វីបន្តិចសោះឡេីយនិងត្រូវបានគេសង្ស័យថាអាចម្ចាស់ទីតាំងត្រូវរ៉ូវគ្នាជាមួយលោកអភិបាលនិងលោកអធិការខណ្ឌដូនពេញទើបមិនចុះពិនិត្យ និងបង្ក្រាបបែបនេះផ្ទុយពីប្រសាសន៍របស់លោកអភិបាលសុខ ពេញវុធ ក៏ដូចជាលោកអធិការ ទៀង ច័ន្ទសារ ដែលលោកតែងតែមានប្រសាសន៍ប្រាប់ដល់ភ្នាក់ងារសារព័ត៌មានថាតំបន់រ៉ារថភ្លើងមុខតាំងពីភូមិ៣សង្កាត់ស្រះចកនេះលោកនឹងប្រែឲ្យតំបន់ខ្មៅខាងលើនេះឱ្យទៅជាតំបន់ ស តែផ្ទុយទៅវិញនៅក្នុងទីតាំងខាងលើនេះបែជាមានលាក់បំពួននៅហ្គេមបាញ់ត្រីខុសច្បាប់ដែលលោកអភិបាលរាជធានីភ្នំពេញបានហាមឃាត់ទៅវិញ។
សូមរំលឹកថាកន្លងមក លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ឲ្យខានតែបានដើម្បីធានាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់នៅក្នុងសង្គមជូនប្រជាពលរដ្ឋឱ្យស្របតាមគោលនយោបាយភូមិសង្កាត់មានសុត្ថិភាពទាំង៩ចំណុចដែលក្រសួងមហាផ្ទៃដាក់អោយអនុវត្តន៍៕



