មន្រ្ដី​យោធាផ្នែកសេីបការណ៍ម្នាក់ខឹងម្តាយទៅហៅដល់​កន្លែងផឹកសុីច្រៀងខារ៉ាអូខេត្រឡប់មកផ្ទះវិញទាញកាំងភ្លេីងអាកាបាញ់សម្លាប់ខ្លួនស្លាប់ភ្លាមៗចោលប្រពន្ធកូនទាំងមិនទាន់ដឹងអី

មន្រ្ដី​យោធាផ្នែកសេីបការណ៍ម្នាក់ខឹងម្តាយទៅហៅដល់​កន្លែងផឹកសុីច្រៀងខារ៉ាអូខេត្រឡប់មកផ្ទះវិញទាញកាំងភ្លេីងអាកាបាញ់សម្លាប់ខ្លួនស្លាប់ភ្លាមៗចោលប្រពន្ធកូនទាំងមិនទាន់ដឹងអី

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះវិហារ​:​ មន្រ្តីយោធាម្នាក់គិតខ្លីបានធ្វើអត្តឃាតដោយយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងស្លាប់ចោលប្រពន្ធកូនគ្មានស្តា​យ​ស្រណោះដោយសារ​តែខឹងម្តាយទៅតាមដល់កន្លែងហាងផឹកសុីច្រៀងខារ៉ាអូខេ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង​៤០នាទី​យប់​ថ្ងៃទី២៩ខែកុម្ភ:ឆ្នាំ២០២០ស្ថិតក្នុងភូមិរុងរឿង១ឃុំទឹកក្រហមស្រុកជាំក្សាន្តខេត្តព្រះវិហារ ។

Sponsor

មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកជាំក្សាន្តបានឲ្យដឹងថាជនរងគ្រោះឈ្មោះ សុខ ផាត់យុទ្ធ ភេទប្រុសអាយុ២៥ឆ្នាំមុខរបរ មន្រ្តីយោធាផ្នែកស៊ើបការណ៍នៃកងពលតូចលេខ៩ឈរ​ជើងនៅខេត្តព្រះវិហារ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមសាក្សីបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានចូលទៅផឹកស៊ីច្រៀងខារ៉ាអូខេនៅហាងខារ៉ាអូខេមួយក្នុងភូមិខាងលើ ។

ពេលឃើញកូនវក់ផឹកស៊ីច្រៀងខារ៉ាអូខេយប់ជ្រៅដោយមិនគិតប្រពន្ធកូននៅឯផ្ទះយ៉ាងដូច្នេះស្រ្តីជាម្តាយបង្កើតរបស់ជនរងគ្រោះក៏ទៅហៅកូនឲ្យមកផ្ទះនិងបានធ្វើការស្តីប​ន្ទោសប្រៀនប្រដៅកុំឲ្យធ្វើបែបនេះទៀត ។

លុះពេលជនរងគ្រោះមកដល់ផ្ទះខណៈជនរងគ្រោះស្រវឹងស្រាជោកនិងទំនងជាមានការអាម៉ាស់នៅចំពោះមុខមិត្តភក្តិនៅហាងខារ៉ាអូខេផងនោះក៏យកកាំភ្លើងអាកាមួយដើមរបស់អង្គភាពមកបាញ់ខ្លួនឯងធ្លាយពីធ្គាមខាងស្តាំទៅក្បាលស្លាប់ភ្លាមមួយរំពេច ។

ប្រភពដដែលនេះបានឲ្យដឹងទៀតថាក្រោយមានហេតុការណ៍នេះកើតឡើងធ្វើឲ្យប្រពន្ធកូននិងម្តាយបង្កើតយំ​សោកបោកខ្លួនដោយគិតថាមិនគួរណាជនរងគ្រោះគិតខ្លីធ្វើអត្តឃាតបែបនេះឡើយ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើកោស​ល្យវិច័យហើយបានសន្និដ្ឋានថាជនរងគ្រោះពិតជាធ្វើអត្តឃា​តបាញ់សម្លាប់ខ្លួនឯងប្រាកដមែនរួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕